សំណេរឆ្លុះបញ្ចាំង
ពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើប្រសិទ្ធភាព និងគុណភាពនៃការងារគ្រប់គ្រង់ដឹកនាំលើវិស័យអប់រំ
។ការអប់រំគឺជាកត្តាមួយដែលចាំបាច់ក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ជានិរន្តរ៍។(មហាសន្និបាតកំពូលសហប្រជាជាតិសម័យប្រជុំលើកទី៥៧
ក្នុងខែធ្នូឆ្នាំ២០០២)
ដោយឡែកនៅក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពទី១ក្នុងដំណាក់កាលទី៣
និង ទី៤ដែលសំដៅលើការលើកកម្ពស់ចំណេះដឹងជំនាញ ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព
ការច្នៃប្រឌិត នវានុវត្តន៏ភាព គុណធម៏ សីលធម៌ មនសិកាស្នេហាជាតិ ស្មារតីទទួលខុសត្រូវ
សុខភាពល្អ និង កាយសម្បទារឹងមាំ តួនាទីស្រ្តី និង កិច្ចគាំពារសង្គម។ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ
រដ្ឋាភិបាលត្រូវផ្ដោតលើយុទ្ធសាស្រ្ត៤យ៉ាង៖
១.ពង្រឹងគុណភាពវិស័យអប់រំផ្នែកវិទ្យាសាស្រ្ត និង
បច្ចេកវិទ្យា
២.បណ្ដុះបណ្ដាលជំនាញបច្ចេកទេស
៣.លើកកម្ពស់សេវាអប់រំសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ
៤.ពង្រឹងសមត្ថភាពយេនឌ័រ និង កិច្ចគាំពារសង្គម
ដើម្បីឈានទៅដល់វត្ថុបំណង និងភាពជោគជ័យនៅក្នុងស្ថាប័នអប់រំ
វាទាមទារឱ្យមានបុគ្គលជាអ្នកអប់រំមានសមត្ថភាព
និងលក្ខណៈគ្រប់គ្រាន់លើផ្នែកដឹកនាំគ្រប់គ្រងលើកិច្ចការអប់រំ។អ្នកដឹកនាំសំដៅលើបុគ្គលជាអ្នកមានតួនាទី
ភារកិច្ច និងទំនួលខុសត្រូវរ៉ាប់រងការងារនៅក្នុងអង្គភាព ឬស្ថាប័នណាមួយ
ក្នុងក្រុមណាមួយ នៅកន្លែងណាមួយនៃពេលវេលាណាមួយ។ ភាពជាអ្នកដឹកនាំសំដៅលើសីល្បៈ បំនិន
ទេពកោសល្យ ឬលក្ខណៈជានិស្ស័យដែលអាចកើតមានឡើងពីកំណើត
ឬតាមរយះការឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ។បុគ្គលគ្រប់រូបបានបំពាក់ជាស្រេចនូវលក្ខណៈជាអ្នកដឹកនាំតាំងពីកំណើតមកហើយ
គ្រាន់តែការបង្ហាញចេញជារូបរាងនៃភាពជាអ្នកដឹកនាំវាអាស្រ័យលើបរិបទនៃស្ថានការណ៏
ពេលវេលា និងទីកន្លែងតែប៉ុណ្ណោះ។(ផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤និតិកាលទី៦)
តាមការសង្កេតផ្ទាល់របស់ខ្ញុំលើអង្គភាពអប់រំខ្លួនឯងឃើញថា
បុគ្គលជាអ្នកដឹកនាំគ្រប់គ្រងមួយចំនួនធំ មានចំណេះដឹង សមត្ថភាព បំណិន ទេពកោសល្យក្នុងការគ្រប់គ្រងដឹកនាំរួចជាស្រេចហើយ
ប៉ុន្ដែគ្រាន់តែពួកគាត់ខ្វះគុណធម៌ និង
សុច្ចរឹតភាពនៃភាពជាអ្នកដឹកនាំគំរូ។បុគ្គលដែលគ្មានគុណធម៌ និងសុច្ចរឹតភាព
គឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់មនុស្សជាតិ ជាពិសេសបុគ្គលដែលទទួលបានការអប់រំខ្ពង់ខ្ពស់។
ចំណេះដឹង ដែលទទួលបានពីការរៀនសូត្រ និង បទពិសោធន៏ជាតម្លៃខាងក្រៅ
ឬជាគ្រឿងលំអបន្ថែមសម្រាប់បង្គ្រប់តម្លៃខាងក្នុងតែប៉ុណ្ណោះ ដូច្នេះហើយបើបុគ្គលជា អ្នកដឹកនាំបាត់បង់នូវគុណធម៌
និង សុច្ចរឹតភាពនេះ
ស្មើនឹងបាត់បង់តម្លៃខាងក្នុងដែលជាព្រលឹងស្នូលក្នុងការបញ្ជានូវរាល់ថាមពលនានា។
នៅក្នុងមេរៀននេះបានឆ្លុះបញ្ចាំងឱ្យខ្ញុំបានយល់ថា ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ត្រូវតែឈរលើទ្រឹស្ដីមូលដ្ឋានគ្រឹះធំៗដែលជាលក្ខណៈនៃភាពជាអ្នកដឹកនាំ
និងអ្នកដឹកនាំគំរូ។លក្ខណៈទាំងនោះរួមមាន៖ (១) ទ្រឹស្ដីគុណលក្ខណៈ (២)
ទ្រឹស្ដីឥរិយាបថ (៣) ទ្រឹស្ដីស្ថានការណ៏ និង(៤) ទ្រឹស្ដីសមាហរណកម្ម។នៅផ្នែកទី១នៃមេរៀននេះ
លោកបណ្ឌិតបានសង្កត់ខ្លាំងលើឥរិយាបថនៃអ្នកដឹកនាំគ្រប់គ្រងការងារអប់រំសម័យបច្ចុប្បន្ន
ព្រមទាំងលើកពីបរិបទអប់រំសកលលោក ការអប់រំនៅក្នុងតំបន់ ក៏ដូចជាបរិបទអប់រំនៅកម្ពុជាមកធ្វើការពន្យល់ប្រៀបធៀប
ត្រឹះរិះពិចារណារកមើលពីចំនុចខ្លាំង និងចំណុចខ្វះខាតរបស់អ្នកដឹកនាំអប់រំបច្ចុប្បន្ន
ដើម្បីកែលម្អប្រព័ន្ធអប់រំមួយនេះទៅថ្ងៃអនាគត។រីឯផ្នែកទី២
គឺផ្ដោតលើការអភិវឌ្ឍន៏សាលារៀនដែលគេអាចទាញសេចក្ដីសន្និដ្ឋានបានថាការអភិវឌ្ឍន៍សាលារៀនគឺជាការបង្កើតស្ថាប័នមួយឱក្លាយជាស្ថាប័នសិក្សា
តាមរយះការផ្លាស់ប្ដូរឥរិយាបថ
និងផ្នត់គំនិតសហគមន៍ទាំងមូលឱ្យចូលរួមក្នុងកិច្ចការសិក្សាអប់រំ។
ការអភិវឌ្ឍន៍សាលារៀនត្រូវចាប់ផ្ដើមពី(១)ការបង្កើតចក្ខុវិស័យរួមមួយប្រកបដោយភាពច្បាស់លាស់របស់អ្នកគ្រប់គ្រងអង្គភាពហើយប្រធានអង្គភាពត្រូវប្រើវិធីសាស្រ្តបញ្ចុះបញ្ជូលអ្នកក្រោមឱវាទឱ្យប្រតិបត្តិតាមចក្ខុវិស័យនោះ។ដើម្បីឱ្យអ្នកក្រោមឱវាទព្រមទទួលយកនូវចក្ខុវិស័យរបស់អង្គភាពបាន
គឺជាសីល្បៈនៃភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្រងក្នុងការចង្អុរបង្ហាញ អះអាង
និងកៀងគរប្រមូលយកនូវការចាប់អារម្មណ៏។
ដូច្នេះហើយអ្នកដឹកនាំត្រូវតែមានគម្រោងផែនការច្បាស់លាស់
និងវាស់វែងបានលើចំណុចដៅនីមួយៗ ដើម្បីកំណត់បាននូវភាពប្រាដប្រជានៅក្នុងអង្គភាព។(២) បេសកកម្ម និងផែនការយុទ្ធសាស្រ្ត ជាដំណើរការ
ឬជានិតិវិធីដែលត្រូវបានប្រើប្រាស់ដើម្បីដើរទៅរកគោលដៅនៃចក្ខុវិស័យរួម។(៣)បង្កើតផែនការណ៍អភិវឌ្ឍសាលារៀនរយះពេលខ្លីឬវែង អាស្រ័យដោយការប្រើលមើលតាមរយះចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ
ដោយពិនិត្យ សង្កេតលើបរិបទអប់រំសកល ក្នុងតំបន់ និង មូលដ្ឋាន។ក្នុងនោះត្រូវបង្កើតផងដែរនូវផែនការប្រតិបត្តិលម្អិតដើម្បីអនុវត្តបាននូវផែនការសកម្មភាពដែលបានកំណត់។
អ្នកដឹកនាំសាលារៀនត្រូវដឹងថា កម្មវិធីអ្វីដែលខ្លួនកំពុងមាន
ហើយត្រូវដំណើរការវាយ៉ាងដូចម្ដេច និងត្រូវប្រើប្រាស់ធនធានអ្វីខ្លះ?(៤) សំដៅលើការបង្កើតឱ្យមានពាក្យស្លោកអប់រំ ដែលជាការរំលឹកដាស់តឿនអ្នកចូលរួមឱ្យចង់ចាំនូវចក្ខុវិស័យ
និងគោលដៅរបស់ពួកគេជានិច្ច។ជាចុងក្រោយ (៥)គឺជាប្រព័ន្ធនៃការត្រួតពិនិត្យ តាមដាន និង
វាយតម្លៃលើផែនការសកម្មភាព ដែលបានអនុវត្តរួចដើម្បីស្វែងរកចំណុចខ្លាំង
និងចំណុចត្រូវកែលម្អ។វាមានសារៈសំខាន់ណាស់ដែលត្រូវធ្វើការត្រួតពិនិត្យ តាមដាន
និងវាយតម្លៃព្រោះយើងអាចវាស់ស្ទង់បាននូវសូចនាករគុណភាព និងប្រសិទ្ធភាពការងារ។ បន្ថែមពីនេះទៀត
ការអភិវឌ្ឍន៍សាលារៀនមួយបានល្អក៏ទាមទារនូវគម្រូគ្រប់គ្រងដឹកនាំណាមួយសម្រាប់ជាយុទ្ធសាស្រ្តក្នុងការអនុវត្ត
និងជាស្ទីល៍ដឹកនាំក្នុងអង្គភាពផងដែរ។
ជារួមការសិក្សាមុខវិជ្ជាភាពជាអ្នកដឹកនាំ
និងការអភិវឌ្ឍន៍សាលារៀននេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសិក្សាជាពិសេសខ្លួនខ្ញុំផ្ទាល់(១)វាបានផ្ដល់ចំណេះដឹងលើទ្រឹស្ដីនៃភាពជាអ្នកដឹកនាំ
ក៏ដូចជាបទពិសោធន៍នៃអ្នកដឹកនាំផ្សេងៗក្នុងបរិបទអប់រំសកល ក្នុងតំបន់ និង សកលលោក។
(២)ធ្វើឱ្យអ្នកសិក្សាមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សាលារៀននាថ្ងៃអនាគត់។(៣)បណ្ដុះមនៈសិកាស្នេហា
ស្រលាញ់ចូលចិត្ត តម្លៃនៃភាពជាអ្នកដឹកនាំគម្រូ។
No comments:
Post a Comment