Thursday, May 30, 2019

ផែនការអភិវឌ្ឍសាលារៀន
ឈ្មោះសាលាៈ សាលារៀនអន្តរជាតិអេវន្ដ
រូបដំណាងសាលា(Logo )
 ១.ទស្សនវិស័យ
សាលារៀនចំណេះទូទៅអន្តរជាតិអេ-វ័ន្ត ជាសាលារៀនឈានមុខគេក្នុងការផ្ដល់ការអប់រំប្រកបដោយគុណភាពកម្រឹតស្ដង់ដាខ្ពស់ មេត្រីបរិស្ថាន សុខមាលភាពសិក្សា ជំនាញ បំណិន ឥរិយាបថ និង សេវាកម្មសហគមន៍ប្រកបដោយនិរន្តរភាព។
A-One School is a leading educational private company providing high quality of education, environmental friendly, study well-being, skills, profession, attitude and sustainable community services.
២.បេសកកម្ម
          កសាង និង អភិវឌ្ឍន៍ធនធានមនុស្សឱ្យសម្រេចបាននូវចតុស្ដម្ភនៃការអប់រំទាំងបួនគឺ អប់រំចំណេះដឹង អប់រំឥរិយាបថ អប់រំចំណេះធ្វើ និងអប់រំសមូហភាព
          Build and develop human resource to achieve the four pillars of education; Education for knowledge, Education for better attitude, Education for doing, Education for to be.
៣.គោលបំណង
ü  លើកកម្ពស់ និងផ្ដល់ឱកាសការអប់រំប្រកបដោយសមធម៌ និង បរិយាប័ន្នតាមស្ដង់ដាគុណភាពអប់រំស្របតាមគោលការណ៏អប់រំជាតិ និងសកល។
ü  សាបព្រោះបណ្ដុះព្រលឹងអ្នកអប់រំ និង អ្នកសិក្សាឱ្យឈរលើបរិបទគុណធម៌ មនុស្សធម៌ សច្ចធម៌ និងចេះស្រលាញ់សុខភាព ស្រលាញ់ការពារបរិស្ថាន​ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយស្ថាប័ន ឬគ្រឹះស្ថានអប់រំដែលឈានមុខគេនៅក្នុងសហគមន៍ និងអន្តរជាតិ ដើម្បីធានាបាននូវស្ដង់ដាអប់រំដែលមានការទទួលស្គាល់។
ü  អភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពគ្រូ សិស្សានុសិស្សឱ្យស្របតាមសមាហរណកម្មអាស៊ាន និងតម្រូវការទីផ្សារទំនើប។ បង្កើតជីវិតរស់នៅប្រចាំថ្ងៃដ៏ល្អប្រសើរមួយសម្រាប់មនុស្សគ្រប់គ្នា និង ធ្វើឱ្យមនុស្សចេះចែករំលែកចំណេះដឹង ជម្រុញឱ្យមានការធ្វើសកម្មភាពក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍សង្គម។

         
ពាក្យស្លោកសិក្សា(Slogan)
ដាំនៅសាលា ផ្លែផ្កាក្នុងសង្គម Plant in school result in society
សិក្សាដើម្បីរចនាវាសនារបស់អ្នក Study to design your destiny
៤.គោលដៅអភិវឌ្ឍន៍និរន្តរភាព
ដើម្បីសម្រេចបានតាមគោលបំណង នឹងស្របតាមដែនកំណត់នៃចក្ខុវិស័យខាងលើ សាលាចាំបាច់ត្រូវតែបង្កើតនូវផែនការយុទ្ធសាស្រ្តដូចខាងក្រោម៖
១.កសាង អភិវឌ្ឍន៍ និងលើកកម្ពស់
ü  ធានាបានថាកុមារដែលដល់អាយុចូលរៀនអាចចូលរៀនគ្រប់គ្នាព្រមទាំងទទួលបាននូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពចាប់ពីកម្រឹតអប់រំមូលដ្ឋាន​ដល់កម្រឹតខ្ពស់ ព្រមទាំងកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សាឱ្យនៅត្រឹម ០.៥ ភាគរយ
ü  ផ្ដល់ចំណេះដឹង បំណិន ជំនាញស្របតាមតម្រូវការទីផ្សារទំនើប និងជាបុគ្គលដែលមានគុណធម៌ សច្ចធម៌ និងឥរិយាបថល្អក្នុងការរួមរស់ក្នុងសហគមន៍។
ü  បណ្ដុះមនៈសិការវិជ្ជាជីវៈស្នេហាជាតិ មាតុភូមិ ស្រលាញ់សុខភាព  ស្រលាញ់បរិស្ថាន។
ü  ​លើកកម្ពស់គុណវុឌ្ឍិរបស់បុគ្គលិកអប់រំ និងបង្កើនការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសិក្សាពេញមួយជីវិតរបស់បុគ្គលិកអប់រំគ្រប់ឋានានុក្រម។
ü  ធានាបាននូវអភិបាលកិច្ចល្អតាមរយះប្រព័ន្ធដឹកនាំគ្រប់គ្រងប្រកបដោយតម្លាភាព គណនេយ្យភាព គុណភាព និងប្រសិទ្ធភាពខ្ពស់។
ü  បង្កើតនិងផ្ដល់ជូនអ្នកសិក្សានូវកម្មវិធីសិក្សាសម្បូរបែបដែលអ្នកសិក្សាអាចចូលរួមចែករំលែកជាមួយគ្នា ។ធានាបានថាកុមារម្នាក់ៗឈានដល់កម្រិតខ្ពស់បំផុតនៃការរីកចម្រើនផ្ទាល់ខ្លួននិងសមិទ្ធិផលដោយផ្តល់ឱកាសដល់ពួកគេដើម្បីស្វែងរកនិងអភិវឌ្ឍជំនាញនិងសេចក្តីប្រាថ្នា។ ត្រូវដឹងអំពីការផ្លាស់ប្តូរទូទាំងសហគមន៍ដែលបង្កើតលទ្ធភាពពង្រីកសាលារៀននិងពិនិត្យឡើងវិញយ៉ាងទៀងទាត់អំពីរបៀបដែលជាផលប៉ះពាល់ដល់សហគមន៍ សាលារៀននិងការរៀបចំផែនការតាមលំដាប់លំដោយ។
២.បង្កើតវប្បធម៌ កសាងគុណភាព និង គុណតម្លៃ
ü  បណ្ដុះឥរិយាបថវិជ្ជមានរវាងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សឱ្យមានមានៈសិកាស្រលាញ់សាលារៀនខ្លួន សហគមន៍ខ្លួន ប្រទេសជាតិ និងផែនដី។
ü  លើកទឹកចិត្តដល់ការអភិវឌ្ឍនៃក្ដីស្រឡាញ់នៃការរៀននិងចំណង់ចំណូលចិត្តក្នុងការប្រាថ្នាចង់បាននៅក្នុងខ្លួនរបស់អ្នកសិក្សាទាំងអស់របស់យើងដោយផ្តល់នូវកម្មវិធីសិក្សាធំទូលាយនិងទាក់ទាញ។ ពង្រីកចំណេះដឹងរបស់កុមារដោយណែនាំពួកគេឱ្យមានបទពិសោធន៍ខុសគ្នាទាំងក្នុងនិងក្រៅសហគមន៍របស់យើង។
ü  ស្រាវជ្រាវ ចែករំលែក ជ្រោមជ្រេង លើកស្ទួយ
៣.កសាងភាពជាអ្នកដឹកនាំអនាគត
ü  លើកកម្ពស់និរន្តភាពនៅក្នុងរចនាសម្ព័ន្ធបុគ្គលិកតាមរយៈការបំផុសគំនិតនិងការអភិវឌ្ឍមេដឹកនាំដើម្បីឱ្យមានមហិច្ឆតាខ្ពស់និងមានការសម្រេចចិត្តដោយមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងសាលារៀនថាការបង្រៀនទាំងអស់នឹងល្អប្រសើរបំផុតដើម្បីឱ្យបុគ្គលិកទាំងអស់អាចរំពឹងថានឹងមានសមិទ្ធផលខ្ពស់បំផុតសម្រាប់កុមារទាំងអស់។ 
ü  លើកកម្ពស់ការគិតប្រកបដោយភាពច្នៃប្រឌិតនៅក្នុងការបង្រៀននិងអភិបាលកិច្ចល្អ ដើម្បីផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់កុមារនិងមនុស្សពេញវ័យនៅសាលារៀន។
៤.លើកកំពស់សុខុមាលភាព អនាម័យអប់រំសិក្សា 
ü  រក្សាបាននូវបរិយាកាសដែលមនុស្សគ្រប់គ្នាមានការទទួលខុសត្រូវនិងឯករាជភាពរួមជាមួយភាពជាដៃគូ រវាងផ្ទះនិងសាលារៀនដ៏រឹងមាំដើម្បីឱ្យកុមារនិងបុគ្គលិកមនុស្សពេញវ័យអាចរីកចម្រើនក្នុងសហគមន៍សិក្សា។
ü  ធានាបាននូវបរិយាកាសសិក្សាប្រកបដោយភាពស្រស់ស្រាយផ្លូវកាយ និង​ចិត្តដោយផ្សារភ្ជាប់ចំណេះដឹងនៃការសិក្សារៀនសូត្រជាមួយនឹងបញ្ហាសុខភាព អនាម័យ បរិស្ថាន។
៥.ធានានិរន្តរភាពធនធានហិរញ្ញវត្ថុ 
ü  ត្រួតពិនិត្យនិងអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងរឹងមាំដើម្បីធានានិរន្តរភាពនៃដំណើរការរបស់សាលារៀន។
ü  គណនេយ្យភាពសាលារៀននិង បរិស្ថានឆ្លុះបញ្ចាំងពីមោទនភាពនិងចំណង់ចំណូលចិត្តដែលសមាជិកសហគមន៍មានអារម្មណ៍ចំពោះសាលារៀនរបស់យើង។
យុទ្ធសាស្រ្តអភិវឌ្ឍន៍ 
យុទ្ធសាស្រ្តទី១៖ បង្កើតការរំពឹងទុកខ្ពស់និងវប្បធម៌ជោគជ័យ
v  ផ្តល់ឱ្យនូវភាពស្ទាត់ជំនាញនិងការប្រកួតប្រជែងរបស់សិស្សនៅក្នុងមេរៀនដើម្បីសំរេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
v  មិនមានសិស្សនៅក្នុងក្រុមណាមួយខ្សោយនៅពេលចាកចេញពីសាលា​ឬក្រោយការបញ្ជប់កាសិក្សានោះទេ។
v  អាកប្បកិរិយារបស់សិស្សស្របតាមការរំពឹងទុករបស់សហគមន៍ទាក់ទងទៅនឹងភាពរម្យទម ការគោរពនិងសុភាពរាបសារ។
v  ឪពុកម្ដាយគាំទ្រយ៉ាងសកម្មនូវបទដ្ឋាននៃក្រិតក្រមសីលធម៌ សុជីវធម៌ និងវិន័យ។
v  លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតមានមោទនភាពចំពោះសាលារៀនរបស់ពួកគេនិងជាភ្នាក់ងារទំនាក់ទំនងគ្រប់ពេលវេលា។
v  សិស្សយល់ដឹងអំពីការទទួលខុសត្រូវរបស់ខ្លួនចំពោះខ្លួនពួកគេ គ្រួសារនិងសហគមន៍របស់ពួកគេ។
v  សិស្សានុសិស្ស-និស្សិត ត្រូវមានកំរិត IQ ខ្ពស់។
v  សិស្សានុសិស្សមានការចូលរួមនៅក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា នៅក្នុងសហគមន៍កម្រឹតខ្ពស់។សិស្សអនុវត្តបាននូវឥរិយាបថសុវត្ថិភាពទៅនិងមកពីសាលា ព្រមទាំងចេះតាមដានកាយសម្បទាផ្ទាល់ខ្លួន។
v  សិស្សមានទំនុកចិត្តក្នុងការរាយការណ៍អំពីបញ្ហានានាទាក់ទងនឹងសុខសុវតិភាព និងដឹងអំពីរបៀបទទួលបានការបញ្ជូនសេវាកម្មសិស្សទៅកាន់សិស្សដូចគ្នា។
យុទ្ធសាស្រ្តទី ២:ពង្រីកការបណ្តុះបណ្តាលនិងហ្វឹកហ្វឺន
v  និស្សិតមានភាពច្នៃប្រឌិត ចេះបត់បែនប្រឈមនឹងហានិភ័យ ស្វែងរកឱកាសសម្រាប់ការច្នៃប្រឌិតនៅក្នុងមេរៀននិងសកម្មភាពក្រៅកម្មវិធីសិក្សា។
v  សិស្សត្រៀមខ្លួនរួចរាល់ហើយអាចដោះស្រាយបញ្ហាប្រចាំថ្ងៃដែលអាចកើតមានឡើង។
v  សិស្សទាំងអស់មានសមត្ថភាពផ្នែកហិរញ្ញវត្ថុ និង ជំនាញផ្នែកទន់នានាក្នុងការចូលរួមចំណែកយ៉ាងវិជ្ជមានដល់សហគមន៍របស់ពួកគេ 
v  គម្រោងទំនាក់ទំនងសប្បុរសធម៌មានសកម្មភាពយ៉ាងសកម្មនៅក្នុងសាលារៀនជាមួយសហគមន៍ជាតិ និង​អន្តរជាតិ។
 
យុទ្ធសាស្រ្តទី ៣: ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំដែលមានស្ថេរភាពខ្ពស់និងមានគុណភាពខ្ពស់
v  ភាពជាអ្នកដឹកនាំនៃភាពជោគជ័យគឺជាភស្តុតាងនៅក្នុងសាលារៀន។
v  ការហ្វឹកហ្វឺនគឺជាបេះដូងនៃការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅកំរិតបឋម មធ្យមសិក្សា និងឧត្តមសិក្សា។ គ្រូបង្វឹកផ្តល់ការគាំទ្រដល់បុគ្គលិកដើម្បីអភិវឌ្ឍជំនាញសហគ្រាសភាពរបស់ពួកគេ។
v  ឱកាសជាអ្នកដឹកនាំត្រូវបានផ្តល់ជូនសំរាប់បុគ្គលិក-សិស្សានុសិស្សដែលមានគំនិតច្នៃប្រឌិតការបង្កើតថ្មីស្របតាមចក្ខុវិស័យ។
យុទ្ធសាស្រ្តទី ៤: កសាងសហគមន៍ឆ្ពោះទៅរកអក្ខរភាពប្រកបដោយនិរន្តរភាព និងស៊ីវិល័យផ្ដើមចេញពីសាលារៀន។
v  សិស្សានុសិស្ស-លោកគ្រូអ្នកគ្រូត្រូវប្រកាន់ភាពឆ្នើមក្នុងការរៀន និងបង្រៀនមានការប្រកួតប្រជែងខ្ពស់ ការរៀនបែបឯករាជ្យ និង ការប្រើប្រាស់អាយធីប្រកបដោយប្រសិទ្ធភាព ការច្នៃប្រឌិត ឱកាសសំរាប់ការរៀនសូត្រនិងការចូលរួមខ្ពស់។
v  ការបង្រៀនដ៏ឆ្នើមត្រូវបានកំណត់ដោយជំនាញការស៊ើបអង្កេតដ៏ល្អ ការច្នៃប្រឌិត ការគ្រប់គ្រងដោយខ្លួនឯង ការយល់ដឹងដោយខ្លួនឯង ការងារក្រុម សមត្ថភាពក្នុងការទំនាក់ទំនង សមត្ថភាពក្នុងការដោះស្រាយបញ្ហានិងមានឆន្ទៈការផ្លាស់ប្តូរឆ្ពោះទៅរកភាពរីកចម្រើន។
v  ការរៀនសូត្រឆ្នើមគឺត្រូវបានគេធ្វើសំរាប់សិស្សទាំងអស់ក្នុងបរិយាកាសរៀនសូត្រមានលក្ខណៈទូលំទូលាយនិងជំរុញថាមពលដល់សិស្សក្នុងការចាប់យកសក្កានុពលរបស់ពួកគេ។
v  ការវាយតម្លៃ និងការឆ្លុះបញ្ចាំងខ្លួនឯងគឺជាចំណុចស្នូលនៃការរៀននិងការបង្រៀនដ៏អស្ចារ្យ។
v  គ្រូបង្វឹកនិងអ្នកណែនាំ និងជំនាញការនានាត្រូវបានដាក់ក្នុងសាលាដើម្បីធ្វើការពិគ្រោះយោបល់ជាមួយឪពុកម្តាយនិងសិស្សដើម្បីធានាគុណភាព។ 
v  ការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម័យទំនើប។
គោលការណ៍អភិវឌ្ឍន៍សាលារៀន
ផ្អែកលើបទឧទ្ទេសរបស់លោកបណ្ឌិត ឡឹក ជំនោបានលើកឡើងថា គោលការណ៍ណែនាំក្នុងការអភិវឌ្ឍន៍សាលារៀននេះ ត្រូវអភិវឌ្ឍន៍ចេញ​ពី​ទ្រឹស្ដី គោលគំនិត ទ្រឹស្ដីនៃការគ្រប់គ្រង ពិនិត្យលើការស្រាវជ្រាវ ការអភិវឌ្ឍស្ថានសិក្សាជា​សម្មតិកម្ម បទពិសោធការងារ។  ភាពជោគជ័យនៃការគ្រប់គ្រងសាលារៀនមួយ អនុវត្តតាមទ្រឹស្ដីរបស់ម៉េកគីនី (The McKinsey7-S Framework) ដើម្បីសម្រេចបាននូវការគ្រប់គ្រងអង្គភាពមួយប្រកបដោយប្រសិទ្ធភាព ដោយមានការវិភាគ​វែកញែក ដើម្បីអភិវឌ្ឍន៍ម៉ូដែលស្ដង់ដាអប់រំ​ IAM4-PDCA
យន្តការនៃកំណែទម្រង់គុភាពអប់រំនៃកម្ពុជា​ត្រូវការសង្គ្រោះបន្ទាន់ឱ្យត្រូវទៅតាម​វដ្ដចក្រនៃ  P - D - C – AIAM4 PDCA ដែលមានសេចក្ដីពិន្យល់ដូចខាងក្រោម៖
P= Planing  ការដាក់ផែនការ មានន័យថា ការកំណត់​វត្ថុបំណង  គោលដៅ នៃការធ្វើការងារ  វិធី ឬដំណាក់កាលនៃការអនុវត្តការងារដែល​ចាំបាច់ដើម្បី​ដំណើរធានាគុណភាពអប់រំប្រកបដោយស្តង់ដា ដែលបានកំណត់ ឬ ក្រសួងដាក់ចេញ។
D= Doing  ការអនុវត្តការងារស្នូលដែលផែនការបានកំណត់  ការដំណើរអនុវត្តការងារ ដោយផ្អែកលើគោលការណ៍គុណភាព ប្រសិទ្ធភាពខ្ពស់  ប្រកបដោយដំណាក់កាលនៃការអនុវត្ត។  ការបង្កើតឱ្យមានប្រព័ន្ធទិន្នន័យដែលបាន​អនុវត្តដើម្បីអនុវត្តបន្ត។
C= Checking  ការត្រួតពិនិត្យ  ជាការត្រួតពិនិត្យប្រព័ន្ធយន្តការអនុវត្តការងារ  និងលទ្ធផលនៃការអនុវត្តការងារ ដោយមានការវាយតម្លៃ និងផ្ទៀងផ្ទាត់ជាមួយគោលបំណងដែល​បានកំណត់ទុក។  ប្រសិនបើមា​ន​ភាព​ភាព​មមិនប្រក្រតី ឬ​ចំណុចខ្សោយណាមួយក្នុងការអនុវត្ត នឹងបានរកឃើញ និង​ដោះស្រាយ​បញ្ហា ដែលជាមានប្រសិទ្ធ
ក្នុងការ​អភិវឌ្ឍគុណភាពការងារ។ 
A= Act  ការកែសម្រួល គឺជាកអ្វីដែលអ្នកអនុវត្តដំណោះស្រាយនៅពេលជួបប្រទេសបញ្ហា។  ប៉ុន្តែត្រូវចាំថា PDCA / PDSA គឺជាវដ្ដចក្រមិនមែនជាដំណើរការមួយដែលចាប់ផ្តើមនិងបញ្ចប់ទេ។  នេះមានន័យថាដំណើរការ ឬផលិតផលដែលបានកែលម្អរបស់អ្នក នឹងក្លាយជាមូលដ្ឋានគ្រឹះថ្មី ហើយអ្នកបន្តរកវិធីដើម្បីធ្វើឱ្យវាកាន់តែប្រសើរសម្រាប់ការដំណើរការអនុវត្តផែនការបន្ត។
 


ផែនការអភិវឌ្ឍន៍សាលារៀនលម្អិតរយះពេលមួយឆ្នាំ
សេចក្ដីផ្ដើម
            ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និង កីឡា ឆ្នាំ ២០៣០ គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រឹត មានតួនាទីធ្វើឱ្យសម្រេចបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និង ការអប់រំពេញមួយជីវិញ។​ សាលារៀន A-one ក៏ជាគ្រឹះស្ថានអប់រំមួយក្នុងចំណោមស្ថាប័នអប់រំនានាដែលត្រូវចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយចំណេះដឹង កសាងធនធានមនុស្សឱ្យបំណិន ជំនាញ និងភាពប៉ិនប្រសព្វ គំនិតច្នៃប្រឌិត តាមរយះកម្មវិធីសិក្សាដ៏សម្បូរបែប។
            សាលាត្រូវតែមានភារកិច្ចក្នុងការរៀបចំចក្ខុវិស័យ ផែនការសកម្មភាពដើម្បីដំណើរការងារអប់រំប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមជាតារាងផែនការប្រតិបត្តិសាលារៀនសម្រាប់រយះពេលបីឆ្នាំ៖                                                                                                                         
                                                                                                              
២. បញ្ហាប្រឈម៖                                                                                                                         
» សាលាមិនទាន់បានធ្វើផែនទីខ្នងផ្ទះ                                                                                                                      
» ប្រជាពលរដ្ឋមានភាពយឺតយ៉ាវក្នុងការបញ្ជូនកូនមកចុះឈ្មោះចូលរៀន                                                                                                                    
» សមត្ថភាពសិស្សឆ្លងភូមិសិក្សានៅមានកម្រិត                                                                                                                  
» កិច្ចការសម្រង់ទិន្នន័យមានលក្ខណស្មុគស្មាញ
»​ សមត្ថភាពរបស់លោកគ្រូ អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងនៅមានកម្រឹត
» ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមិនមានលំនឹង                                                                                                                  
                                                                                     
៣.ចំណុចដៅប្រចាំឆ្នាំរបស់សាលារៀន                                                                                                                   
សាលារៀនចំណេះទូទៅA-One មានចំណុចដៅប្រចាំឆ្នាំដូចខាងក្រោម                                                                                                                  
 (១).ត្រូវបង្កើនអត្រាពិតចូលរៀនថ្មីពី ៩០ ភាគរយ នៅ ឆ្នាំ២០១៧-២០១៨ ទៅ ៩៣ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១
(២).ត្រូវបង្កើនអត្រារួមនៃការសិក្សាពី ៨០ ភាគរយ នៅ២០១៧-២០១៨ ទៅ ៨៥ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១                                                                                                      (៣).អត្រាឆ្លងភូមិសិក្សា កើនពី ៨២ភាគរយ នៅ២០១៧-២០១៨ ទៅ ៨៧ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០១២១                                                                                                              
(៤).អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាកើនពី៨៥ ភាគរយ នៅ២០១៧-២០១៨ ទៅ ៩០ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១                                                                                            
(៥) អត្រាឡើងថ្នាក់កើនពី ៨៥ ភាគរយ នៅ២០១៧-២០១៨ ទៅ ៩០ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១                                                                                                                
(៦) អត្រាត្រួតថ្នាក់ថយចុះ ពី ៨ ភាគរយ នៅ២០១៧-២០១៨ មកត្រឹម ១ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១                                                                                                    
(៧) អត្រាបោះបង់ថយចុះ ពី ១០​ ភាគរយ នៅ២០១៨-២០២០ មកត្រឹម ១ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១ ស្មើ ៣.៨២ ភាគរយនៃចំនួនសិស្សចូលរៀន                                         
(៨) លទ្ធផលតេស្តមុខវិជ្ជាសិក្សាគោល ( ភាសាខ្មែរ គណិតវិទ្យា និង ភាសាបរទេស ) កើនឡើង ពី ៧០ ភាគរយ នៅ២០១៧-២០១៨ មកត្រឹម ៨៥ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១(៩) លទ្ធផលតេស្តមុខវិជ្ជាវិទ្យាសាស្រ្ត ( រូប គីមី ជីវៈ ផែនដី និង ព័ត៌មានវិទ្យា ) កើនឡើង ពី ៧០ ភាគរយ នៅ២០១៧-២០១៨ មកត្រឹម ៩០ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១     
(១០) លទ្ធផលតេស្តសមត្ថភាពអានភាសាខ្មែរ សិស្សថ្នាក់ទី៩  កើនឡើង ពី ៧០ ភាគរយ នៅ២០១៧-២០១៨ មកត្រឹម ៩០ ភាគរយ នៅឆ្នាំសិក្សា ២០១៨-២០២១                                                                                                                
៤.សកម្មភាពគោល និង សកម្មភាពរង                                                                                                                                  
សកម្មភាពគោលមានចំនួន ៦​    
១.ប្រសិទ្ធភាពប្រមូលសិស្សចូលរៀន                        ២.ការសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព      ៣.អប់រំសុខភាព សុវត្តិភាព និង ការការពារកុមារ         
៤.ឆ្លើយតបទៅនឹងយេនឌ័រ                                      ៥.ការចូលរួមរបស់កុមារ គ្រួសារនិង សហគមន៏                      ៦.គាំទ្រពីប្រព័ន្ធអប់រំលើការងារដឹកនាំ និងគ្រប់គ្រង                                                                         
សកម្មភាពរងមានដូចខាងក្រោម៖                                                                                                                                     
១.១ យុទ្ធនាការប្រមូលសិស្សចូលរៀន                      ១.២ កម្មវិធីកាត់បន្ថយអត្រាបោះបង់របស់សិស្ស                ១.៣ កែលម្អបរិស្ថាន និង ទីធ្លាកំសាន្ត
១.៤ ផ្ដល់អាហាររូបករណ៏ដល់សិស្សក្រីក្រ                 ១.៥ រៀបចំតុបតែងថ្នាក់រៀន
២.១ ប្រជុំបច្ចេកទេសតាមមុខវិជ្ជា                             ២.២​ ផលិតសម្ភារឧបទេស បង្រៀន និង រៀន                              ២.៣ ផលិតសម្ភារពិសោធន៏ និង ការពិសោធន៏
២.៤ គ្រោងទិញសម្ភារៈបណ្ណាល័យ                          ២.៥ ជួយសិស្សរៀនយឺត                                                       ២.៦ ផ្ដល់កម្មវិធីបំណិន ជីវិត
២.៧ ធ្វើតេស្ដល្បើនអំណានភាសាខ្មែរ គណិត វិទ្យាសាស្រ្ត និង​សិក្សាសង្គម"                                                   ២.៨ បែងចែកកម្មវិធីសិក្សាតាមមុខវិជ្ជា​និង កម្រិតថ្នាក់"
២.៩ រៀបចំកិច្ចតែងការបង្រៀនតាមមុខវិជ្ជា និង តាមកម្រិតថ្នាក់"                                                
៣.១ អនុវត្តកម្មវិធីលើកកម្ពស់សុខភាពសិក្សា             ៣.២ ជួយកុមារងាយរងគ្រោះ                                         ៣.៣ អប់រំសុខភាព អនាម័យ អប់រំការ កីឡា សិល្បៈ និងរង្វាន់៤.១ រៀបចំក្រុមប្រឹក្សាកុមារី                               ៤.២.ប្រជុំក្រុមប្រឹក្សាកុមារីប្រចាំខែ                                              ៤.៣ ប្រជុំគណៈកម្មការ ក្រុមប្រឹក្សាសាលារៀន
៤.៤ ស្រង់ស្ថិតិកុមារីដែលមានបញ្ហា                         ៤.៥​ លើកទឹកចិត្តកុមារីដែលមានបញ្ហា          
៥.១ ប្រជុំពិគ្រោះយោបល់រវាងមាតាបិតាសិស្សគ្រូបង្រៀន និង​សិស្សប្រចាំឆមាស                                                   ៥.២ ប្រជុំជាមួយគណៈកម្មការទ្រទ្រង់សាលារៀនប្រចាំត្រីមាស"៥.៣ ប្រជុំជាមួយអជ្ញាធរមូលដ្ឋានលើកិច្ចការសាលារៀន
៦.១ រៀបចំរដ្ឋបាលសាលារៀន                                ៦.២ រៀបចំផែនការថវិកាប្រចាំឆ្នាំ                                              ៦.៣ រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏សាលារៀននិងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន                             ៦.៤ រៀបចំផែនការអធិការកិច្ចគ្រូបង្រៀន                          ៦.៥ ប្រជុំវាយតម្លៃលទ្ធផលប្រចាំឆ្នាំលើការអនុវត្ត និងការប្រតិបត្តិ                                                              ៦.៦ ណែនាំគ្រូចេញថ្មី និង គ្រូកិច្ចសន្យា                                                     
                                                                                                                          
                                                                                                  
សកម្មភាពដែលគ្រោងទុក
លទ្ធផលរំពឹងទុក

ពេលវេលា
 
អ្នកអនុវត្ត
តម្រូវការថវិកា

ប្រភពថវិកា
 
ថវិកាសរុប
កង្វះថវិកា
Y1
Y2
Y3
Y4
រដ្ឋ
ដៃគូ
សរុបៈ 4 ឆ្នាំ
36 ,708,000.00


36 ,708,000.00
 
សកម្មភាពគោលទី១៖
ប្រសិទ្ធភាពប្រមូលសិស្សចូលរៀន
កុមារនៅក្នុងសហគមន៏បានចុះឈ្មោះចូលរៀនកើនឡើង និង ប្រកបដោយសមធម៌
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
4000$


6,708,000.00
 
១.១ យុទ្ធនាការប្រមូលសិស្សចូលរៀន
សិស្សបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
1,341,600.00


1,341,600.00
 
១.២ កម្មវិធីកាត់បន្ថយអត្រាបោះបង់របស់សិស្ស
អត្រាសិស្សបោះបង់ថយចុះ
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
1,341,600.00


1,341,600.00
 
១.៣ កែលម្អបរិស្ថាន និង ទីធ្លាកំសាន្ត
សាលារៀនមានសោភ័ណភាព
សិស្សចូលចិត្តរៀន
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
1,341,600.00


1,341,600.00
 
១.៤ ផ្ដល់អាហាររូបករណ៏ដល់សិស្សក្រីក្រ
សិស្សក្រីក្រមានលទ្ធភាពចូលរៀនដូចគេ
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
1,341,600.00


1,341,600.00
 
 ១.៥ រៀបចំតុបតែងថ្នាក់
ដឹងច្បាស់ពីចំនួនអត្រាចូលរៀន ត្រួតថ្នាក់
និងអត្រាបោះបង់
 ´
´ 
´ 
´
នាយក/រង គ្រូ សិស្ស
 សមាគមន៏
1,341,600.00


1,341,600.00
 
សកម្មភាពគោលទី២៖
ការសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព
លទ្ធផលសិក្សារបស់សិស្សមានការកើនឡើងប្រកបដោយគុណភាព និង ប្រសិទ្ធភាព




នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
13,500,000.00


13,500,000.00
 
២.១ ប្រជុំបច្ចេកទេសតាមមុខវិជ្ជា
ធានាបាននូវការប្រជុំបច្ចេកទេសជាប្រចាំ
´
´
´
´
នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
1,590,000.00


1,590,000.00
 
២.២​ ផលិតសម្ភារឧបទេស បង្រៀន និង រៀន
មានសម្ភារៈពិសោធន៏គ្រប់គ្រាន់
 ´
´ 
´ 
´
នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
1,170,000.00


1,170,000.00
 
២.៣ ផលិតសម្ភារពិសោធន៏ និង ការពិសោធន៏
សិស្សយល់ដឹង និង​មានសមត្ថភាណផ្សារភ្ជាប់
ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងលើមុខវិជ្ជា
ពិសោធន៏ប្រកបដោយគុណភាព
 ´
´ 
´ 
´
នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
6,000,000.00


6,000,000.00
 
២.៤ គ្រោងទិញសម្ភារៈបណ្ណាល័យ
សិស្សានុសិស្សមានសៀវភៅអាន ស្រាវជ្រាវ
 ´
´ 
´ 
´
នាយក/រង បណ្ណារក្ស
1,170,000.00


1,170,000.00
 
២.៥ ជួយសិស្សរៀនយឺត
សិស្សរៀនយឺតនិងទៅជាសិស្សមធ្យម
និង ល្អបង្គួរ
´
´
´
´
នាយក.រង គ្រូមុខវិជ្ជា
1,170,000.00


1,170,000.00
 
២.៦ ផ្ដល់កម្មវិធីបំណិន ជីវិត
សិស្សមានបំណិនក្នុងការសាមញ្ញសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដូចជា កសិកម្ម កុំព្យូទ័រ
 ´
´ 
´ 
´
នាយក.រង គ្រូមុខវិជ្ជា
1,200,000.00


1,200,000.00
 
២.៧ ធ្វើតេស្ដល្បើនអំណានភាសាខ្មែរ គណិត
វិទ្យាសាស្រ្ត និង​សិក្សាសង្គម
សិស្សអាចអានបានល្អប្រើ និងមាន
គំនិតច្នៃប្រឌិតខ្ពស់
 ´
´ 
´ 
´
នាយក/រង គ្រូ
សមាគមន៏
450,000.00


450,000.00
 
២.៨ បែងចែកកម្មវិធីសិក្សាតាមមុខវិជ្ជា​និង
កម្រិតថ្នាក់
គ្រូ សិស្សអនុវត្តបានត្រឹមត្រូវតាមកម្មវិធីសិក្សា
 ´
´ 
´ 
´
នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
300,000.00


300,000.00
 
២.៩ រៀបចំកិច្ចតែងការបង្រៀនតាមមុខវិជ្ជា
និង តាមកម្រិតថ្នាក់
គ្រូមានកិច្ចតែងការបង្រៀនគ្រប់គ្រាន់
 ´
´ 
´ 
´
នាយករង លេខាធិការ
ប្រធានក្រុមបច្ចេកទេស
450,000.00


450,000.00
 
សកម្មភាពគោលទី៣៖
អប់រំសុខភាព សុវត្តិភាព និង ការការពារកុមារ
កុមារគ្រប់រូបធានាបាននូវសុខភាព
និង​សុវត្តិភាពខ្ពស់




នាយក/រង គ្រូ សិស្ស សមាគមន៏
3,000,000.00


3,000,000.00
 
៣.១ អនុវត្តកម្មវិធីលើកកម្ពស់សុខភាពសិក្សា
សិស្សមានផាសុកភាពក្នុងការសិក្សា
និង យល់ដឹងពីរបៀបនៃការសិក្សា
´
´
´
´
នាយក/រង គ្រូ សិស្ស សមាគមន៏
750,000.00


750,000.00
 
៣.២ ជួយកុមារងាយរងគ្រោះ
កាត់បន្ថយកុមារដែលប្រឈមនឹងការបោះ
´
´
´
´
នាយក/រង គ្រូ សិស្ស សមាគមន៏
750,000.00


750,000.00
 
៣.៣ អប់រំសុខភាព អនាម័យ អប់រំការ កីឡា សិល្បៈ និងរង្វាន់
សិស្សមានសុខភាពមាំមួន
ចូលចិត្តការសិក្សា
 ´
´ 
´ 
´
នាយក/រង គ្រូបន្ទុកថ្នាក់សិស្ស
1,500,000.00


1,500,000.00
 
សកម្មភាពគោលទី៤៖
ឆ្លើយតបទៅនឹងយេនឌ័រ
ទទួលបានសិទ្ធស្មើគ្នារវាងសិស្សស្រី
និងសិសទ្ធប្រុស បុគ្គលិក និងគណៈគ្រប់គ្រង




នាយក/រង លេខាធិការ
3,000,000.00


3,000,000.00
 
៤.១ រៀបចំក្រុមប្រឹក្សាកុមារី
មានដំណើរការក្រុមប្រឹក្សាកុមារីក្នុងសាលារៀន
 ´
´ 
´ 
´
នាយក/រង លេខាធិការ
600,000.00


600,000.00
 
៤.២.ប្រជុំក្រុមប្រឹក្សាកុមារីប្រចាំខែ
កុមារី អាណាព្យាបាលទទួលបាន
ការប្រឹក្សាយោបល់
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច គណៈកម្មការទ្រទ្រង់សាលា
600,000.00


600,000.00
 
៤.៣ ប្រជុំគណៈកម្មការ ក្រុមប្រឹក្សាសាលារៀន
ទទួលបានព័ត៌មាន និង ផលវិបាករបស់កុមារីក្នុងមូលដ្ឋាន
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច គណៈកម្មការទ្រទ្រង់សាលា
600,000.00


600,000.00
 
៤.៤ ស្រង់ស្ថិតិកុមារីដែលមានបញ្ហា
ដឹងច្បាស់ពីកុមារីដែលមានបញ្ហា
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
600,000.00


600,000.00
 
៤.៥​ លើកទឹកចិត្តកុមារីដែលមានបញ្ហា
កាត់បន្ថយការបោះបង់ការសិក្សារបស កុមារី
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
600,000.00


600,000.00
 
សកម្មភាពគោលទី៥ ៖
ការចូលរួមរបស់កុមារ គ្រួសារនិង សហគមន៏
ទទួលបានទំនាក់ទំនងល្អរវាងសហគមន៏
ជាមួយសាលា
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
3,000,000.00


3,000,000.00
 
៥.១ ប្រជុំពិគ្រោះយោបល់រវាងមាតាបិតាសិស្សគ្រូបង្រៀន និង​សិស្សប្រចាំឆមាស
មាតាបិតាសិស្សទទួលដឹងឮពី
លទ្ធផលរបស់សិស្ស
 ´
´ 
´ 
´
នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
1,500,000.00


1,500,000.00
 
៥.២ ប្រជុំជាមួយគណៈកម្មការទ្រទ្រង់សាលារៀន
ប្រចាំត្រីមាស
ការសហការល្អ និងចែករំលែកបញ្ហា
និង រកដំណោះស្រាយ
´
´


នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
750,000.00


750,000.00
 
៥.៣ ប្រជុំជាមួយអជ្ញាធរមូលដ្ឋានលើកិច្ចការ
សាលារៀន
អាជ្ញាធរ និងសាលាបានដឹងឮ
រាល់សកម្មភាពសាលា
´
´


នាយក/រង បុគ្គលិកទទួលភារកិច្ច
គណៈកម្មការទ្រទ្រង់សាលា
750,000.00


750,000.00
 
សកម្មភាពគោលទី៦៖
គាំទ្រពីប្រព័ន្ធអប់រំលើការងារដឹកនាំ និងគ្រប់គ្រង
ដំណើរការគ្រប់គ្រង់មានប្រសិទ្ធភាពខ្ពស់




នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
7,500,000.00


7,500,000.00
 
៦.១ រៀបចំរដ្ឋបាលសាលារៀន
សាលារៀនមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ



´
នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
4,500,000.00


4,500,000.00
 
៦.២ រៀបចំផែនការថវិកាប្រចាំឆ្នាំ
គ្រប់គ្រង និង ប្រើប្រាស់ថវិកា
ប្រកបដោយតម្លាភាព



´
នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
600,000.00


600,000.00
 
៦.៣ រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏សាលារៀន
និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន
សាលាមានផែនការច្បាស់លាស់



´
នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
600,000.00


600,000.00
 
៦.៤ រៀបចំផែនការអធិការកិច្ចគ្រូបង្រៀន
ពង្រឹងបានលើការបង្រៀនរបស់គ្រូ



´
នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
600,000.00


600,000.00
 
៦.៥ ប្រជុំវាយតម្លៃលទ្ធផលប្រចាំឆ្នាំ
លើការអនុវត្ត និងការប្រតិបត្តិ
ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ


´

នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
600,000.00


600,000.00
 
៦.៦ ណែនាំគ្រូចេញថ្មី និង គ្រូកិច្ចសន្យា
គ្រូបង្រៀនទាំងអស់ទទួលបានការណែនាំ
´
´


នាយក/រង គណនេយ្យ លេខាធិការ បេឡា និងបុគ្គលិក
600,000.00


600,000.00
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

No comments: