ការកៀគរថវិកាសម្រាប់សាលារៀន
គឺជាគម្រោងផែនការអភិវឌ្ឍន៍សាលារៀន
I.
សេចក្ដីផ្ដើម
ការកៀគរថវិកា ដែលត្រូវបានគេស្គាល់ថាជា ផែនការអភិវឌ្ឍន៍ គឺដំណើរការនៃការប្រមូលការចែករំលែកនូវថវិកា ឬធនធាននានាដោយស្ម័គ្រចិត្ត ដោយការស្នើសុំការផ្ដល់ជំនួយពីបុគ្គលម្នាក់ៗ ស្ថាប័នអ្នកពាណិជ្ជកម្ម មូលនិធិសប្បុរសធម៌ ឬទីភ្នាក់ងាររដ្ឋាភិបាល។ថ្វីបើការកៀគរថវិកា ជាការសំដៅលើកិច្ចខិតខំប្រឹងប្រែងប្រមូលថវិកាសម្រាប់ ស្ថាប័នមិនរកប្រាក់ចំណេញក៏ដោយ ក៏ជួនកាលវាត្រូវបានគេប្រើដើម្បីសំដៅទៅលើការកំណត់អត្តសញ្ញាណនិងការទាក់ទាញរបស់វិនិយោគិន ឬប្រភពដើមទុនផ្សេងទៀតសម្រាប់សហគ្រាសដែលរកប្រាក់ចំណេញផងដែរ។
ជាទូទៅការរៃអង្គាសថវិកាមានច្រើនបែប និងច្រើនសណ្ឋានដូចជា ការស្នើសុំការបរិច្ចាគតាមចិញ្ចើមថ្នល់ឬនៅតាមមាត់ទ្វារ ដែលនេះកំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំង ក្នុងទម្រង់នៃការរៃអង្គាសប្រាក់ដោយផ្ទាល់។ តែដោយឡែកទម្រង់ថ្មីនៃការរៃអង្គាសមូលនិធិតាមអ៊ីនធឺណិតជាដើម បានលេចឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាត្រូវបានធ្វើឡើងដោយផ្អែកលើយុទ្ធសាស្រ្តចាស់ៗដូចជាការរៃអង្គាសប្រាក់តាមមូលដ្ឋានផងដែរ។( From Wikipedia, the free encyclopedia)
ការកៀរគរថវិកាគឺជាការលើកបង្ហាញពីគោលបំណងនៃស្ថាប័ន
II. គោលបំណង
ការកៀគរថវិកាគឺជាការប្រមូលមូលនិធិដើម្បីគាំទ្រដល់គម្រោងដើមទុន, អំណោយទាន ឬចំណាយប្រតិបត្ដិការនៃកម្មវិធីអភិវឌ្ឍន៍។
ការកៀគរប្រភពទុនធ្វើឡើងដើម្បីស្នើឡើងនូវចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់ការកសាងអ្វីមួយ ឬអំណោយទាន ហើយជាទូទៅការរក្សាមូលនិធិបែបនេះត្រូវបានប្រើប្រាស់ដាច់ដោយឡែកពី មូលនិធិប្រតិបត្តិការ។ ការធ្វើបែបនេះត្រូវបានធ្វើក្នុងរយៈពេលតែមួយ ក្នុងយុទ្ធនាការមូលធន ដើម្បីលើកទឹកចិត្តដល់ម្ចាស់ជំនួយឱ្យពួកគេជួយលើសពីអ្វីដែលពួកគេនឹងផ្តល់ឱ្យនិងប្រមូលសេចក្ដីទុកចិត្តរបស់ម្ចាស់ជំនួយជាពិសេសក្រុមហ៊ុនសាជីវកម្ម និងគ្រឹះស្ថានមូលនិធិសប្បុរសធម៌។ យុទ្ធនាការមូលធនមួយត្រូវចាប់ផ្តើមពីដំណាក់កាលបុគ្គលមុនពេលចាប់ផ្តើមការអំពាវនាវជាសាធារណៈ។
គ្រឹះស្ថានមិនរកប្រាក់ចំណេញជាច្រើនប្រមូលមូលនិធិសម្រាប់អំណោយទានហិរញ្ញវត្ថុដែលជាចំនួនទឹកប្រាក់ត្រូវបានវិនិយោគដើម្បីទទួលបានលទ្ធផលតបស្នងត្រឡប់មកវិញប្រចាំឆ្នាំ។ អំណោយមួយចំនួនជាញឹកញាប់ទទួលបានពីការបរិច្ចាកដោយផ្ទាល់តាមរយះបណ្ដាំមតកមរណៈភាពរបស់សមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសារ។
III. ប្រភពធនធានក្នុងការកៀគរថវិកា
ការរៃអង្គាសប្រាក់អាចរកបានមកពីប្រភពផ្សេងៗគ្នាដោយប្រើប្រាស់វិធីសាស្រ្តផ្សេងៗ
ខាងក្រោមជាប្រភពផ្ដល់ជំនួយដែលអ្នកកៀគរថវិកាអាចធ្វើការរៃអង្គាសថវិកាបាន
ü ភ្នាក់ងាររដ្ឋាភិបាល
ü ក្រុមហ៊ុនសាជីវកម្ម
ü ការបរិច្ចាគពីបុគ្គល
ü ការលក់និង ផ្ដល់សេវាកម្ម
ü អង្គការសប្បុរសធម៌
ü មនុស្សម្នាក់ៗ
IV. វិធីសាស្រ្តក្នុងការកៀគរថវិកា
ü បង្កើតគណៈកម្មការ ឬសមាគមន៍កៀងគរថវិកា
ü រៀបចំ និងបង្កើតព្រឹត្តិការកៀងគរថវិកា
ü កសាងផែនការអភិវឌ្ឍន៍ និង ផែនការយុទ្ធសាស្រ្ត និងកម្មវិធីគ្រប់គ្រងគម្រោងថវិកា
ü ស្វែងរកម្ចាស់ជំនួយ កសាងទំនាក់ទំនងជិតស្និត និងប្រឹងប្រែងដើម្បីជាប្រយោជន៍
ü គណនេយ្យភាពក្នុងការកៀងគរថវិកា
ü ត្រូវមានអ្នកកៀគរថវិកាអាជីព និង ទីប្រឹក្សាកៀគរថវិកាដែលមានជំនាញ
V. សារៈសំខាន់នៃការកៀគរថវិកា
ការកៀគរថវិកាមិនមែនគ្រាន់តែជាមធ្យោបាយមួយនៃសកម្មភាពរៃអង្គាសប្រាក់ប៉ុណ្ណោះទេប៉ុន្តែក៏ជាមធ្យោបាយដើម្បីលើកកម្ពស់សារនិងគោលបំណងរបស់អង្គការសប្បុរសធម៌ដែលត្រូវការឱ្យមានសក្តានុពលខ្លាំងជាសកលផងដែរ។ ស្ថាប័នម្ចាស់ជំនួយទាំងនេះអាចបន្តផ្តល់មូលនិធិនិងជួយបុព្វហេតុរបស់ខ្លួនលើវិស័យផ្សេងៗដូចជាមូលនិធិនៃការស្រាវជ្រាវ មូលនិធិនៃការគាំពារបរិស្ថាន មូលនិធិនៃការសង្រ្គោះកុមារអាណាថា។
សាលារៀនរដ្ឋជាអង្គភាព ឬគ្រឹះស្ថានអប់រំមួយដែលគ្មានចំណូល មានតែចំណាយ ដែលចំណាយគ្រប់សកម្មភាពត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលដូច្នេះហើយសាលារៀនក៏ត្រូវតែមានការកៀគររកថវិកាដើម្បីផ្គត់ផ្គង់លើការចំណាយរបស់ខ្លួនផងដែរ។
ការរៃអង្គាសថវិកាតាមសាលារៀនជួយឱ្យស្ថាប័នប្រមូលថវិកាសម្រាប់គោលបំណងផ្សេងៗដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជួយជុលអគារសិក្សា ពង្រីកសកម្មភាពបណ្ណាល័យ ឬការរៀបចំឯកសណ្ឋានថ្មីសម្រាប់ក្រុមកីឡាសាលា ឬក្រុមតន្រ្តី ឬសកម្មភាពស្រដៀងគ្នាផ្សេងទៀត។ ការរៃអង្គាសប្រាក់តាមសាលារៀនគឺជាវិធីសប្បាយមួយក្នុងការទទួលបានគោលដៅដ៏លំបាកមួយ។
ការកៀគរថវិកាជាកម្មវិធីអភិវឌ្ឍន៍សាលារៀន
ប្រាកដណាស់ថាសាលារៀនសាធារណៈ ឬឯកជនភាគច្រើនយល់ច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍ - តម្រូវការក្នុងការប្រមូលលុយដើម្បីផ្តល់អាហារូបករណ៍និងកម្មវិធីថ្មីៗ ការរក្សាភាពល្អឥតខ្ចោះនៃការសិក្សានិងគម្រោងដើមទុន ប៉ុន្តែពួកគេភាគច្រើនមិនយល់ថាតើគំរោងរៃអង្គាសថវិកា គឺជាការសរសេរគម្រោងការអភិវឌ្ឍសាលារៀនប្រកបដោយភាពជោគជ័យជាទូទៅនោះទេ។
ខាងក្រោមនេះគឺជាការសិក្សាស្រាវជ្រាវដែលបង្ហាញថាយុទ្ធនាការកៀគរថវិកា នៅក្នុងសាលារៀន គឺជាការផ្សាភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍន៍សាលារៀន
នៅរដ្ឋ Ontario សាលាបឋមសិក្សាចំនួន 99% និងអនុវិទ្យាល័យចំនួន 78% ចូលរួមក្នុងសកម្មភាពរៃអង្គាសប្រាក់
(P4E, 2015) ហើយសកម្មភាពទាំងនេះចំណាយពេលច្រើនបំផុតរបស់ឪពុកម្តាយជាមួយនឹងក្រុមប្រឹក្សាសាលារៀន
(P4E, 2013c) ។រីឯនៅសហរដ្ឋអាមេរិកវិញ 94% នៃសាលារៀនបឋមសិក្សាចូលរួមក្នុងការរៃអង្គាសប្រាក់។ 76% នៃការរៃអង្គាសថវិកាគឺធ្វើឡើងពីមួយទៅប្រាំដងក្នុងមួយឆ្នាំហើយ រីឯ24%
ទៀតធ្វើឡើងច្រើនជាងប្រាំដងក្នុងមួយឆ្នាំ (Krueger, 2007) ។
ការសិក្សាស្រាវជ្រាវស្តីពីការកៀគរថវិកាតាមសាលារៀនបានកំណត់យុទ្ធសាស្រ្តជាច្រើនដែលត្រូវបានប្រើប្រាស់ដោយសាលារៀន
និងនៅតាមស្រុកផ្សេងៗដើម្បីបង្កើនមូលនិធិពីការលក់ទំនិញឆ្ពោះទៅរកការបរិច្ចាគថវិកាដើម្បីផ្ដល់អាហារូបករណ៏ដល់និស្សិតជាតិ
និង អន្ដរជាតិបានចូលសិក្សា និងបង់ថ្លៃសិក្សា (Brent &
Lunden, 2009; Poole & Fallon, 2015) ។ គេបានរកឃើញថាជាញឹកញាប់សាលារៀននិងសាលារៀនបានក្លាយទៅជាដៃគូរនៃការកៀគរថវិកាដើម្បីបំពេញបន្ថែមនូវកង្វះខាតថវិកា។
កង្វះខាតផ្នែកហិរញ្ញវត្ថុមិនត្រឹមតែជាផលវិបាកនៃការអភិវឌ្ឍន៍គុណភាពអប់រំប៉ុណ្ណោះទេ
ប៉ុន្តវាក៏ជះឥទ្ធិពលដល់ការរំពឹងទុកផ្សេងៗ និងជាឧបសគ្គក្នុងសកម្មភាពនៃការអភិវឌ្ឍន៍សាលារៀនសាធារណៈផងដែរ។(Brent
& Lunden, 2009; Carpenter et al, 2012; Sattem, 2007) ។ ការកៀគរថវិកាក៏ត្រូវបានប្រើដើម្បីធ្វើឱ្យសាលារៀនអាចទាក់ទាញសិស្ស-និស្សិតចូលរៀនបានច្រើនថែមទៀត ក្រោមគោលនយោបាយជម្រើសសាលារៀន (Howe
& Ashcraft, 2005) ។
ជាការពិតណាស់ថា
ទំនិញ និងសេវាកម្មដែលសាលារៀនត្រូវប្រើប្រាស់សាច់ប្រាក់ចំណាយមានចាប់ពីការផ្គត់ផ្គង់សម្ភារៈសិក្សា
សៀវភៅសិក្សា ឧបករណ៍តន្រ្តីរហូតដល់ឧបករណ៍បច្ចេកវិទ្យា សម្ភារៈកម្សាន្ត និងកីឡា អាងហែលទឹក
ការសំដែង ជំនាញវិជ្ជាជីវៈ កម្មវិធីកីឡា និងកម្មវិធីអប់រំកន្លែងហាត់ប្រាណ
អ្នកគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់អ្នកអប់រំនិង ដំណើរកំសាន្តសាលារៀន ។(Pistiolis,
2012, Sattem, 2007)
ដើម្បីផ្គត់ផ្គងនូវរាល់តម្រូវការរបស់សាលា
ប្រាក់អាចត្រូវបានរៃអង្គាសពីសប្បុរសជនតាមរយះផែនការអភិវឌ្ឍន៍ដ៏ជាក់លាក់មួយ
។លើសពីនេះទៀតសាលារៀនមួយចំនួនបានបរិច្ចាគចំណែកនៃធនធានជាថវិកាសប្បុរសធម៌របស់ពួកគេទៅឱ្យសាលារៀនដទៃទៀតដែលមិនអាចរកបានប្រាក់បានច្រើនតាមរយៈគំនិតផ្តួចផ្តើមនៃការកៀគរថវិការបស់ខ្លួន។
No comments:
Post a Comment