Thursday, May 30, 2019

ការអប់រំសម្រាប់ការអភិវឌ្ឍន៏ប្រកបដោយចីរភាព



ការអប់រំសម្រាប់ការអភិវឌ្ឍន៏ប្រកបដោយចីរភាព
Education For Sustainable Development
១.និយមន័យ
ការអប់រំដែលមានចីរភាព ឬការអប់រំប្រកបដោយចីរភាព និង ការអប់រំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាពាក្យតែមួយដែលត្រូវបានគេប្រើផ្លាស់ប្ដូរគ្នាទៅវិញទៅមកដើម្បីព័ណ៌នាការអនុវត្តការបង្រៀនឱ្យមាននិរន្ដភាព។ពាក្យនេះត្រូវបានគេប្រើប្រាស់ជាអន្តរជាតិដោយរបៀបវារៈអង្គការសហប្រជាជាតិលើកទី២១ដែលកំណត់យកការអប់រំថាជាឧបករណ៏ដ៏សំខាន់មួយសម្រាប់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៏ប្រកបដោយនិរន្ដភាពតាមរយះដាក់បញ្ជូលពីសកម្មភាពនានាក្នុងការអប់រំ។
តាមទស្សនៈ និងប្រភពដើមនៃនិយមន័យនៃការអប់រំសម្រាប់ការអភិវឌ្ឍគឺជាវិធីសាស្រ្តសិក្សាចំរុះវិស័យ​ដែលគ្របដណ្ដប់ទាំង វិស័យសង្គម សេដ្ខកិច្ច និងបរិស្ថានក្នុងកម្មវិធីសិក្សាផ្លូវការ និងមិនផ្លូវការ។វិធីសាស្រ្តសិក្សានេះអាចជួយអ្នកសិក្សាចិញ្ចឹមទុកនូវចំណេះដឹង ទេពកោសល្យ និងបទពិសោធន៏របស់ពួកគេ ដើរតួនាទីក្នុងការអភិវឌ្ឍបរិស្ថាន និងក្លាយជាសមាជិកដែលមានការទទួលខុសត្រូវរបស់សង្គម។(ប្រភព៖ WikipediA)
ការអប់រំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាការដាក់បញ្ជូលគ្នានូវប្រធានបទនៃការអភិវឌ្ឍប្រកបដោយចីរភាពសំខាន់ៗចូលក្នុងការរៀន និងបង្រៀន ដូចជាការបង្រៀនពាក់ព័ន្ធនឹង បម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះធម្មជាតិ ភាពទីទៃនៃជីវៈ ការកាត់បន្ថយភាពក្រីក្រ និងការប្រើប្រាស់ហូបចុកប្រកបដោយចីរភាព។ទាំងនេះទាមទារឱ្យមានការចូលរួមពីវិធីសាស្រ្តរៀន និងបង្រៀន ដែលលើកទឹកចិត្ត និងបង្កើនថាមពលដល់អ្នកសិក្សាដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេឱ្យមានសកម្មភាពក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។(ប្រភព៖ផ្អែកលើអង្គការយូណេស្កូ(UNESCO)២
២.ប្រវត្តិ និងគំនិតផ្ដួចផ្ដើមនៃការអភិវឌ្ឍន៏ការអប់រំប្រកបដោយចីរភាព
ចាប់តាំងពីឆ្នាំ២០០០ មានការរីកចម្រើនដ៏សម្បើមក្នុងការសម្រេចបាននូវការអប់រំជាសកលនៅបឋមសិក្សា ដោយសារអត្រានៃការចុះឈ្មោះចូលរៀននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏ឈានដល់៩១% ក្នុងឆ្នាំ២០១៥ ហើយចំនួនក្មេងបោះបង់ការសិក្សាទូទាំងពិភពលោកបានថយចុះស្ទើតែពាក់កណ្ដាល។ អត្រានៃអក្ខរកម្មមានកំណើនខ្លាំង ហើយអត្រាកុមារីបន្ដការសិក្សាក៏កើនឡើងជាងមុនផងដែរ។ទាំងនេះហើយជាការបង្ហាញពីភាពជោគជ័យដ៏ធំធេង។
ប៉ុន្តែការរីកចម្រើននេះនៅតែមានភាពតានតឹងនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៏មួយចំនួនផងដែរ ដោយសារតែកម្រឹតនៃភាពក្រីក្រ ជម្លោះប្រដាប់អាវុធ ព្រមទាំងគ្រោះមហន្ដរាយនានា។ នៅអាស៊ីបូព៌ា និងអាហ្រិចខាងជើង ជម្រោះប្រដាប់អាវុធបង្ហាញពីការកើនឡើងនៃអត្រាបោះបង់ការសិក្សាដែលនេះជាស្ថានភាពគួរឱ្យបារម្ភបំផុត ឬឯនៅអាហ្រិចសាហារ៉ាវិញកំណើននៃការចុះឈ្មោះចូលរៀននៅបឋមសិក្សាក្នុងចំនោមតំបន់កំពុងអភិវឌ្ឍពី៥២% នៅឆ្នាំ១៩៩០ ឡើងដល់៧៨%នៅឆ្នាំ២០១២គម្លាតខុសគ្នាដ៏ច្រើននៅតែមាន។ កុមារដែលមកពីគ្រួសារក្រីក្រ ប្រឈមនិងការបោះបង់ការសិក្សារហូតដល់៤ដងជាងកុមារមកពីគ្រួសារធូធារ។គម្លាតរវាងជនបទ និងតំបន់ដាច់ស្រយាលនៅតែមានកម្រឹតខ្ពស់។
ការអប់រំបរិយាប័ន្ន និងគុណភាពសម្រាប់ទាំងអស់គ្នាបញ្ជាក់ឡើងវិញពីជំនឿថាការអប់រំគឺជាមធ្យោបាយមួយប្រកបដោយថាមពល និងសំអាងបានក្នុងចំណោមមធ្យោបាយជាច្រើនសម្រាប់ការអភិវឌ្ឍចីរកាល។ គោលដៅនេះធានាថាក្មេងប្រុសស្រីទាំងអស់នឹងបញ្ចប់ការសិក្សានៅកម្រឹតបឋម និងមធ្យមសិក្សាដោយមិនចំណាយថវិកានៅត្រឹមឆ្នាំ២០៣០។ វាក៏មានបំណងផ្ដល់លទ្ធភាពស្មើគ្នាក្នុងការទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ លុបបំបាត់នូវគម្លាតយេនឌ័រ និងមានក្រឡានុវត្តភាព ហើយនិងសម្រេចបាននូវការបន្តការសិក្សានៅឧត្ដមសិក្សាប្រកបដោយគុណភាព។
( ប្រភពៈ kh.undp.org )
ការអភិវឌ្ឍការអប់រំចីរកាលរយះពេល១០ឆ្នាំកើតឡើងនៅឆ្នាំ២០០៥-២០១៤ គឺជាការអប់រំប្រកបដោយចីរភាពក្រោមការផ្ដួចផ្ដើមគំនិតនៃសហប្រជាជាតិ។ ការអប់រំរយះពេល១០ឆ្នាំត្រួវបានលើកឡើងដោយអង្គការ យូណេស្កូ(UNESCO)ជាទីភ្នាក់ងារឈានមុខគេ ហើយប្រគល់សិទ្ធទៅ មណ្ឌលបណ្ដាញឯកទេសតំបន់ ជាមួយសាកលវិទ្យាល័យជាដៃគូរឈ្មោះGUPES
២.១ អំពីការអភិវឌ្ឍន៏ការអប់រំរយះពេល១០ឆ្នាំ(ការអប់រំចីរកាលទសវត្យ)
ផ្អែកលើគម្រោងស្នើសុំរបស់ប្រទេសជប៉ុន និងស្វីតឌិន មហាសន្និបាតកំពូលសហប្រជាជាតិនៅឯសម័យប្រជុំលើកទី៥៧ ក្នុងខែធ្នូឆ្នាំ២០០២បានអនុម័តសេចក្ដីសម្រេចចិត្ត ៥៧/២៥៤ ដើម្បីចាប់ផ្ដើមការអប់រំប្រកបដោយចីរកាលរយះពេល១០ឆ្នាំដែលអនុលោមតាមផែនការនៃការអនុវត្តន៏ទីក្រុង Johannesburge  ដែលសង្កត់ធ្ងន់ថាការអប់រំគឺជាកត្តាមួយដែលចាំបាច់ក្នុងការសម្រេចបាននូវការអភិវឌ្ឍចីរកាល។អង្គការយូណេស្កូត្រូវបានជ្រើសរើសជាទីភ្នាក់ងារដឹកនាំសម្រាប់រយះពេល១០ឆ្នាំ និងជាអ្នករៀបចំគម្រោងផែនការអនុវត្តជាអន្តរជាតិសម្រាប់ ការអភិវឌ្ឍការអប់រំរយះពេល១០ឆ្នាំនេះ។
២.២ អំពីការអភិវឌ្ឍន៏ការអប់រំចីរកាលសហសវត្យ
ក្រោយមកក៏មានដំណើរការគោលដៅអភិវឌ្ឍសហសវត្យ( Millennium Development Goals (MDGs) និងចលនា ការអប់រំសម្រាប់ទាំងអស់គ្នា(Education For All (EFA) ) និងអក្ខរកម្មសហប្រជាជាតិរយះពេល១០ឆ្នាំ( United Nation Literacy Decade ( UNLD) , ការអប់រំរយះពេល១០ឆ្នាំមានគោលបំណងធ្វើឱ្យប្រសើឡើង នូវគុណភាពជីវិត(Quality of life )ជាពិសេសធ្វើឱ្យថមថយឱ្យអស់ ឬកាត់តម្រឹមគម្លាតនៃការចេះដឹង(Marginalise)  និងផ្ដល់ភាពពេញលេញនៃសិទ្ធមនុស្ស សមភាពយេនឌ័រ ការកាត់បន្ថយភាពក្រីក្រ លិទ្ធិប្រជាធិបតេយ្យ និង ភាពជាពលរដ្ឋសកម្ម។រីឯការអប់រំសហសវត្យ(MDGs)ផ្ដល់ឱ្យនូវបណ្ដុំនៃគោលដៅអភិវឌ្ឍដែលអាចវាស់វែងបាន និងមើលឃើញច្បាស់(tangible and Measurable)ដោយកំណត់ថាការអប់រំគឺជាធាតុចូល និងសូចនាករដ៏សំខាន់។ ការអប់រំសម្រាប់ទាំងអស់គ្នាផ្ដោតលើរបៀបនៃការផ្ដល់ឱកាសអប់រំចំពោះអ្នករាល់គ្នា ហើយការអប់រំអក្ករកម្មសហប្រជាជាតិរយះពេល១០ឆ្នាំ(UNLD) ផ្ដោតលើការគាំទ្រ ផ្សព្វផ្សាយឧបករណ៏សិក្សាសំខាន់ៗ(Promoting the key learning tool )សម្រាប់គ្រប់រចនាសម្ព័ន្ធសិក្សាទាំងអស់។ការអ់រំសហសវត្យ យកចិត្តទុកដាក់ជាពិសេសលើមាតិការ និងបំណងនៃការអប់រំ(Content and Purpose of Education)។ នៅក្នុងទស្សនៈ និងការរចនា ESDជំនេះនូវរាល់ទំរង់នៃការផ្ដល់ឱ្យនៃការអប់រំដើម្បីចិញ្ចឹមទុកការអនុវត្ត និងវិធីសាស្រ្តដែលជំរុញតម្លៃនៃការអភិវឌ្ឍចីរកាល។
ក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍការអប់រំប្រកបដោយចីរភាព សាកលវិទ្យាល័យសហប្រជាជាតិ(UNU)បានអំពាវនាវឱ្យមានការបង្កើតបណ្ដាញសម្រាប់ធ្វើការផ្សព្វផ្សាយការអប់រំសម្រាប់ការអភិវឌ្ឍជាចីរកាល(ESD)ក៏ដូចជាមជ្ឈមណ្ឌលជំនាញសម្រាប់ធ្វើការស្រាវជ្រាវការអភិវឌ្ឍការអប់រំប្រកបដោយចីរកាលផងដែរ។នេះជាកំណើតនៃមជ្ឈមណ្ឌលជំនាញតំបន់ក្នុងការធ្វើកោសល្យវិច័យ ដើម្បីគាំទ្រឱ្យការអប់រំ​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ Dr.Betsy Boze was instrumental in drafting and approval of the international Association of Universities “Iquitos statement on Higher Education for Sustainable Development ”.( ប្រភពៈ WikipediA )
២.៣ ប្រតិបត្តិការ Brundland
ប្រតិបត្តិការ Brundland  ត្រូវបានគេស្គាល់ថាប្រតិបត្តិការពីភពលោកស្ដីពីបរិស្ថាន និងការអភិវឌ្ឍ (World commission on Environment and Development (WCED)ដែលប្រតិបត្តិការនេះមានគោលដៅបង្រួបបង្រួមប្រទេសនានាឱ្យស្វែងរកការអភិវឌ្ឍជាចីរកាលជាមួយគ្នា តាមរបាយការណ៏របស់ Brundland បានបញ្ជាក់ថា ការអភិវឌ្ឍចីរកាល គឺជាការឆ្លើយតបទៅនិងមនុស្សជំនាន់បច្ចុប្បន្នដោយគ្មានការប្រឈមផ្នែកសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្ទាល់របស់ពួកគេនោះទេ។ទីភ្នាក់ងារនេះផងដែរធ្លាប់ជាគណៈកម្មការពីភពលោកស្ដីពីបរិស្ថាន និងការអភិវឌ្ឍន៏បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ។ទស្សនៈនៃការអភិវឌ្ឍចីរកាលបានផុសឡើងពីសន្និបាតអង្គការសហប្រជាជាតិស្ដីអំពីបរិស្ថានមនុស្សនៅក្នុងរដ្ឋ Stockholm(ប្រទេស Sweden១៩៧២) ក្រោយមកក៏មានសកម្មភាពនៃការផ្ដួចផ្ដើមការអភិវឌ្ឍចីរភាពពីរទៀតនៅឆ្នាំ១៩៨៧ និង ឆ្នាំ១៩៩២ (Rio Earth Summit)
៣.ជំនាញចម្រុះវិស័យនៃការអភិវឌ្ឍន៏ការអប់រំប្រកបដោយចីរកាល
ការងារស្នូល(Groundwork)នៃការអប់រំចីរកាលទូទាំងពិភពលោកត្រូវបានដាក់ចេញ ដោយផ្ដោតលើការប្រែប្រួលថ្មីៗផ្នែកសេវ៉ាសិក្សាជាពិសេសលើផ្នែកអក្ខរកម្ម និងជំនាញ ស្ដង់ដាដែលគាំទ្រឱ្យការគិតចម្រុះវិស័យ និងតួនាទីការគិតជាលក្ខណៈប្រព័ន្ធ ដែលបានកើនឡើងនូវការមើលឃើញចលនាទាំងអស់។
        ជំនាញខាងក្រោមត្រូវបានគេមើលឃើញថាជាជំនាញចម្រុះវិស័យក្នុងការធ្វើឱ្យមានការអប់រំជាចីរកាល
១.ជំនាញក្នុងការប្រមើលមើល
ការចេះស្រមើលស្រម៉ៃពីអនាគត់ល្អៗ។គំនិតឡូសិច និងហេតុផលគឺថាតើយើងចង់ទៅដល់ត្រង់ណា នោះយើងនិងអាចដោះស្រាយថាត្រូវទៅដល់ទីនោះយ៉ាងដូចម្ដេច?
២.ជំនាញក្នុងការគិតស៊ីជម្រៅ និងការឆ្លុះបញ្ចាំង
រៀនសួរប្រព័ន្ធនៃការជឿជាក់បច្ចុប្បន្នរបស់យើង ហើយទទួលស្គាល់ការសន្មត់ដែលផ្អែកលើចំណេះដឹង និងទស្សនៈរបស់យើង។ជំនាញគិតស៊ីជម្រៅជួយមនុស្សឱ្យចេះពិនិត្យមើលរចនាសម្ព័ន្ធសេដ្ខកិច្ច បរិស្ថាន និងវប្បធម៌នៅក្នងបរិបទនៃការអភិវឌ្ឍការអប់រំចីរកាល។
៣.ជំនាញក្នុងការគិតជាប្រព័ន្ធ
ការទទួលស្គាល់ភាពស្មកស្មាញ និងការស្វែងរកតំណនិងការបង្រួបបង្រួមគ្នានៅពេលដែលស្វែងរកដំណោះស្រាយទៅនឹងបញ្ហា។
៤.ជំនាញកសាងភាពជាដៃគូរ: បង្កើនកិច្ចសន្ទនា និងកិច្ចចរចារ រៀនធ្វើការជាមួយគ្នា
៥.ជំនាញក្នុងការចូលរួមធ្វើការសម្រេចចិត្តៈ ផ្ដល់អំណាចដល់មនុស្ស
( ប្រភព WikipediA )
៤.គោលដៅនៃការអភិវឌ្ឍន៏ការអប់រំប្រកបដោយចីរភាព
ក្នុងចំណោមគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ការអប់រំជាគោលដៅធំទី៤។ធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន និងបង្កើតឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា
៤.១ នៅឆ្នាំ២០៣០ និងធានាបានថាកុមារាកុមារីទាំងអស់បានបញ្ចប់ការសិក្សាដោយគ្មានការបង់ថ្លៃដែលមានគុណភាព សមធម៌នៅកម្រឹតបឋមសិក្សា និងអនុវិទ្យាល័យឆ្ពោះទៅរកលទ្ធផលសិក្សាដ៏មានប្រសិទ្ធភាពបន្តបន្ទាប់ទៀត។
៤.២ នៅឆ្នាំ២០៣០ និងធានាបានថាកុមារាកុមារីទាំងអស់បានចុះឈ្មោះចូលរៀនគ្រប់ៗគ្នានៅថ្នាក់មត្តេយ្យកម្រឹតទាប និងមត្តេយ្យកម្រឹតខ្ពស់ដើម្បីពួកគេអាចត្រៀមខ្លួនចូលរៀនថ្នាក់បឋមសិក្សាដោយគុណភាព
៤.៣ នៅឆ្នាំ២០៣០ និងធានាបានថាយុវជន និងយុវនារីបានទទួលនូវការអប់រំស្មើៗគ្នានូវការអប់រំបច្ចេកទេស និងការអប់រំថ្នាក់ឧត្តមដោយរួមទាំងកម្រឹតសកលវិទ្យាល័យផងដែរ។
៤.៤ នៅឆ្នាំ២០៣០ និងធានាបានថានឹងមានកំណើននិរន្តនៃយុវជន និងវ័យជំទង់ដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ទីផ្សាការងារ ទទួលបានការងារដែលសាកសម និងសហគ្រឹនភាព។
៤.៥ នៅឆ្នាំ២០៣០ និងធានាបានថាគម្លាតយេនឌ័រក្នុងការអប់រំនិងត្រូវលប់បំបាត់ ហើយនឹងធានាបាននូវលទ្ធភាពស្មើគ្នានៃការសិក្សាគ្រប់កម្រឹត និងការអប់រំបណ្ដុះបណ្ដាលសម្រាប់ជនងាយរងគ្រោះរួមទាំងជនពិការ ជនក្រីក្រ និងកុមារក្នុងស្ថានភាពលំបាក
៤.៦ នៅឆ្នាំ២០៣០ និងធានាបានថាយុវជន និងវ័យជំទង់ទាំងបុរសនារីមានសមត្ថភាពអាន សរសេរ និងគណនា
៤.៧ នៅឆ្នាំ២០៣០ និងធានាបានអ្នកសិក្សាទាំងអស់និងទទួលបានចំណេះដឹង ជំនាញដែលត្រូវការដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងតាមរយះការអប់រំប្រកបដោយនិរន្តភាព​និងរបៀបរស់នៅប្រកបដោយចីរភាព សិទ្ធមនុស្ស យេនឌ័រ  ការលើកកម្ពស់វប្បធម៌សន្តិភាព និងគ្មានអំពើហឹង្សា ភាពជាពលរដ្ឋសកល  និងការកោតសរសើនៃភាពសម្បូរបែបនៃវប្បធម៌ និងការរួមចំណែករបស់វប្បធម៌ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។
៤.៧.១ កសាង និងធ្វើឱ្យប្រសើឡើងនូវសម្ភារៈអប់រំដែលមានពិការភាពកុមារ យេនឌ័រដែលងាយរងគ្រោះ និងផ្ដល់នូវសុវត្តិភាពមិនមានអំពើហឹង្សា និងបរិយាកាសអប់រំប្រកបដោយប្រសិទ្ធភាព បរិយាប័ន្នសម្រាប់ទាំងអស់គ្នា។
៤.៧.២ នៅឆ្នាំ ២០២០ ការរីកចម្រើនដែលគួរឱ្យកត់សម្គាល់នៃចំនួនអាហារូបករណ៏ដែលអាចរកបានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៏ជាពិសេសប្រទេសអភិវឌ្ឍតិចតួច រដ្ឋកំពុងអភិវឌ្ឍតូចៗ និងបណ្ដាប្រទេសអាហ្រ្វិកសម្រាប់ការចុះឈ្មោះចូលរៀននៅឧត្តមសិក្សារួមមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងព័ត៌មានវិទ្យា និងបច្ចេកវិទ្យាគមនាគមន៏ បច្ចេកទេសវិស្វកម្ម និងកម្មវិធីវិទ្យាសាស្រ្តនៅក្នុងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ។
៤.៧.៣ នៅឆ្នាំ២០៣០ និងបង្កើនការផ្គត់ផ្គង់គ្រូបង្រៀនប្រកបដោយគុណសម្បត្តិតាមរយះកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការបណ្ដុះបណ្ដាលគ្រូបង្រៀននៅក្នុងប្រទេសកំពុងអភិវឌ្ឍជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត និងបណ្ដារដ្ឋដីកោះអភិវឌ្ឍតូច។
( ប្រភព៖ Curriculum Framework for the Sustainable Development Goals)4 First Edition July 2017  by Amina Osman, Sultana Ladhani, Emma Findlater and Veronica McKay.)
៥.ផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកការអប់រំប្រកបដោយចីរកាល
ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែកការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្សជាពិសេសវិស័យអប់រំជាអាទិភាព។
តាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦របស់រាជរដ្ឋាភិបាលកម្ពុជា​ត្រង់ចំណុច ២.៣
ចតុកោណទី១ គឺការអភិវឌ្ឍន៏ធនធានមនុស្សៈ
រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ក្នុងដំណាក់កាលទី៣ និង ទី៤​ដែលសំដៅលើការលើកកម្ពស់ចំណេះដឹងជំនាញ ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៏ភាព គុណធម៏ សីលធម៌ មនសិកាស្នេហាជាតិ ស្មារតីទទួលខុសត្រូ​សុខភាពល្អ និង កាយសម្បទារឹងមាំ តួនាទីស្រ្តី ​និង កិច្ចគាំពារសង្គម។ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ រដ្ឋាភិបាលត្រូវផ្ដោតលើយុទ្ធសាស្រ្ត៤យ៉ាង៖
១.ពង្រឹងគុណភាពវិស័យអប់រំផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
២.បណ្ដុះបណ្ដាលជំនាញបច្ចេកទេស
៣.លើកកម្ពស់សេវាអប់រំសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ
៤.ពង្រឹងសមត្ថភាពយេនឌ័រ និង កិច្ចគាំពារសង្គម
ចំពោះយុទ្ធសាស្រ្តទី១ គឺរដ្ឋាភិបាលត្រូវតែអភិវឌ្ឍន៏ប្រព័ន្ធអប់រំមួយដែលប្រកបដោយ គុណភាព សមធម៌ និងបរិយាប័ន្ន ដូចច្នេះហើយទើបរដ្ឋភិបាលបានសម្រេចដាក់បញ្ជូលមុខវិជ្ជា STEM ក្នុងកម្មវិធីសិក្សាគោលដោយអមជាមួយដោយមុខជំនាញ អគ្គីសនី អេឡិចត្រូនិច មេកានិច បសុវប្បកម្ម និង ក្សេតសាស្រ្ត។លើសពីនេះទៀតក្រសួងអប់រំក៏បានរៀបចំបរិស្ថានសិក្សា និងរៀបចំឱ្យមានសាលាជំនាន់ថ្មី ក៏ដូចជាការពង្រឹងអធិការកិច្ចវិស័យអប់រំ និងកែទម្រង់ឧត្ដមសិក្សា ព្រមទាំងការកែទម្រង់លើកិច្ចការប្រឡងផងដែរ។
·         អាទិភាពទី១ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគឺការតម្រើងប្រាក់បៀវត្ស និងប្រាក់លើកទឺកចិត្តផ្នែកតាមសមិទ្ធកម្មជូនគ្រូបង្រៀន និង បុគ្គលិក លើលកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន  បង្កើនការបណ្ដុះបណ្ដាល និងវិក្រិតការ ក៏ដូចជាការលើកកម្ពស់សមត្ថភាពគ្រប់គ្រងរបស់នាយកសាលា។
·         អាទិភាពទី២ គឺការបន្តការវិនិយោគលើការកសាងសាលារៀនបឋមសិក្សា-អនុវិទ្យាល័យឱ្យដល់ភូមិឃុំរបស់ប្រជាពលរដ្ឋ ផ្ដល់អាហាររូបករណ៏ និងមធ្យោបាយទ្រទ្រងចាំបាច់ផ្សេងៗទៀតដល់សិស្សក្រីក្រ សិស្សមានពិការភាព និង សិស្សស្ថិតនៅក្នុងតំបន់ជួបការលំបាក់។
·         អាទិភាពទី៣ គឺការពង្រឹងអធិការកិច្ចលើការគ្រប់គ្រងសាលារៀន ពិនិត្យមើលការអនុវត្តិកម្មវិធីសិក្សា បង្កើនគុណភាពអភិបាលកិច្ចល្អ រៀបចំប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃ និង ពិនិត្យឡើងវិញនូវយន្កការត្រួតពិនិត្យគុណភាពអប់រំនៅគ្រឹះស្ថានសិក្សាចំណេះទូទៅ។
·         អាទិភាពទី៤ គឺការធ្វើបច្ចុប្បន្នភាព និង ជំរុញការអនុវត្តផែនការគោលសម្រាប់ការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ សំដៅបង្កើនការតម្រង់ទិសការសិក្សាទៅកាន់អាជីព និង ពង្រីកការអប់រំបច្ចេកទេសឱ្យមានវិសាលភាពទូទាំងប្រទេស។
·         អាទិភាពទី៥ គឺការបង្កើនភាពឆ្លើយតបយ៉ាងពេញលេញនៃការអប់រំទៅលើទីផ្សារការងារ និង​រស់នៅ​តាមរយះទស្សនាទាន« យុវជនម្នាក់មានជំនាញមួយយ៉ាងតិច ប្រចាំជីវិត »
·         អាទិភាពទី៦ គឺការបង្កើតក្របខណ្ឌកម្មវិធីសិក្សាគោលមានលក្ខណៈស្ដង់ដារ ជាលក្ខណៈជាតិ តំបន់ និង អន្តរជាតិ ចាប់ពីកម្រឹតមត្តេយ្យ ដល់ឧត្តមសិក្សា ។ បន្ថែមពីនេះ គឺជាការបង្កើចំនួនសាស្រ្តាចារ្យកម្រិតបណ្ឌិត ប្រកបដោយគុណភាព ព្រមទាំងលើកកម្ពស់ការងារសិក្សាស្រាវជ្រាវទៀតផង។
·         អាទិភាពទី៧ គឺការលើកកម្ពស់លើវិស័យកីឡាតាមការជំរុញឱ្យមានចលនា « យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំ ជិវិត»។ ជាពិសេសនៅឆ្នាំ ២០២៣​កម្ពុជាត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម(SEA GAME)ផងដែរ។
សរុបមក ការបង្កើតយុទ្ធសាស្រ្តទាំងនេះឡើងគឺដើម្បីប្រជាពលរដ្ឋមានចំណេះដឹងពេញលេញលើប្រព័ន្ធបច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត ព្រមទាំងកាយសម្បទាមាំមួនក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់ការអភិវឌ្ឍន៏សង្គម។
( ប្រភពៈ សៀវភៅផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤ និតិកាលទី៦)
៥.សេចក្ដីសន្និដ្ឋានរួម
ការអប់រំប្រកបដោយចីរភាពគឺជាការច្នៃប្រឌិតវិធីសាស្រ្តរៀន និងបង្រៀនព្រមទាំងការដាក់បញ្ជូលបញ្ហាពាក់មួយចំនួនក្នុងកម្មវិធីសិក្សាក្នុងគោលបំណងធ្វើឱ្យមនុស្សមានចំណេះដឹង និងបំណិនគ្រប់គ្រាន់ក្នុងការឆ្លើយតបដោះស្រាយឧបសគ្គនានារួមទាំងបញ្ហាមនុស្សជាតិ ធម្មជាតិ នឹងជាមនុស្សដែលអាចប្រមើលមើលអនាគត់ដោយមានសុភវិនិច្ឆ័យច្បាស់លាស់ត្រឹមត្រូវ។
ម្យ៉ាងទៀតគេអាចនិយាយបានថា ការអប់រំសម្រាប់ការអភិវឌ្ឍចីរកាលជាការឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវសម្រាប់ការអភិវឌ្ឍន៏ចីរកាល ដោយការអប់រំប្រជាពលរដ្ឋជាពិសេសក្មេងជំនាន់ក្រោយតាមរយះប្រព័ន្ធសិក្សាផ្លូវការ។ក្ដីសង្ឃឹមគីត្រូវតែមានការគិតគូរយ៉ាងមានប្រសិទ្ធភាពនៃការអភិវឌ្ឍចីរកាល ហើយក្ដីសង្ឃឹមនេះហើយនាំឱ្យឈានទៅរកការដាក់ចេញការអភិវឌ្ឍន៏ការអប់រំរយះពេល១០ឆ្នាំរបស់សហប្រជាជាតិដែលគ្រប់គ្រងត្រួតពិនិត្យតាមដានលទ្ធផលដោយអង្គការយូណេស្កូ។អំឡុងពេល១០ឆ្នាំនេះការអប់រំសម្រាប់ការអភិវឌ្ឍចីរកាលត្រូវបានដាក់ចេញអភិក្រមមួយចំពោះការបង្រៀន និងរៀនដើម្បីផ្សព្វផ្សាយការអភិវឌ្ឍចីរកាល ហើយក៏ក្លាយជាចលនសកល និងគំនិតនៃការយល់ដឹងថាតើអ្វីជាអ្វី ឬ អ្វីដែលគួរ។
ការអប់រំសម្រាប់ការអភិវឌ្ឍចីរកាលមានន័យរួមទាំងខ្លឹមសារនៃបញ្ហានៃការអភិវឌ្ឍចីរកាលសំខាន់ៗចូលទៅក្នុងការបង្រៀន និងរៀន ជាឧទាហរណ៏ បម្រែបម្រួលបរិយាកាស ការកាត់បន្ថយគ្រោះថ្នាក់នៃគ្រោះមហន្តរាយ ការបំផ្លាញបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការប្រើប្រាស់ចីរកាល។វាក៏ទាមទារវិធីសាស្រ្ដបង្រៀន និងរៀនដែលមានការចូលរួម លើកទឹកចិត្ត និងផ្ដល់ថាមពលដល់អ្នកសិក្សាដើម្បីផ្លាស់ប្ដូរនូវឥរិយាបថ ហើយធ្វើសកម្មភាពអភិវឌ្ឍដើម្បីនិរន្ដភាព រីឯការអប់រំសម្រាប់ការអភិវឌ្ឍជាចីរកាលផ្សព្វផ្សាយគាំទ្រឱ្យសមត្ថភាពដូចជាការគិតស៊ីជម្រៅ ការស្រមើលស្រម៉ៃពីរឿងរ៉ាវអនាគត និងការធ្វើការសម្រេចចិត្តក្នុងសហការគ្នាជាដើម។

៦.ឯកសារពិគ្រោះ
១.WikipediA
.អង្គការយូណេស្កូ(UNESCO)
៣. kh.undp.org
៤.សៀវភៅផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៤ និតិកាលទី៦
៥. Curriculum Framework for the Sustainable Development Goals
First Edition July 2017  by Amina Osman, Sultana Ladhani, Emma Findlater and Veronica McKay.)
៦.Curriculum Framework : Education for Sustainable Development ; 2nd updated and extended edition, 2016 edited by Jörg-Robert Schreiber and Hannes Siege




No comments: