បរិយាកាសសាលារៀនដែលជះឥទ្ធិពលលើ
គុណភាពអប់រំ
ជំពួកទី១
សេចក្ដីផ្ដើម
១.១
សាវតា និងហេតុផលនៃការសិក្សាស្រាវជ្រាវ
គុណភាពនៃការអប់រំគឺជាចំណុចដៅលេខ៤នៃការអភិវឌ្ឍន៍និរន្តរភាពរបស់ពិភពលោក
ដើម្បីផ្លាស់ប្ដូរជីវិត ធ្វើឱ្យប្រសើរឡើងតាមរយះការអប់រំបណ្ដុះបណ្ដាល។សេចក្ដីថ្លែងការណ៍ទីក្រុងអ៊ីន
ឈុនសម្រាប់វិស័យអប់រំឆ្នាំ២០៣០ដែលកំណត់នូវចក្ខុវិស័យថ្មីមួយសម្រាប់វិស័យអប់រំរយះពេល១៥ឆ្នាំ។
ចក្ខុវិស័យនេះបានស្នើឡើងថា ធានាឱ្យបាននូវការអប់រំមានគុណភាព បរិយាប័ន្ន សមធម៌
រួមទាំងលើកកំពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា[1]។
ដើម្បីឆ្លើយតបទៅនិងតម្រូវការពលកម្មទីផ្សា
ប្រទេសនានានៅក្នុងតំបន់ត្រូវតែផលិតឱ្យបាននូវធនធានមនុស្សដែលមានគុណភាពតាមរយះការអប់រំបណ្ដុះបណ្ដាល
ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន។ក៏ប៉ុន្ដែការវាស់ស្ទង់ឱ្យដឹងថាតើគុណភាពអប់រំឋិតនៅត្រង់ណា
និងអាចទទួលស្គាល់បានប៉ុណ្ណានៅតែជាបញ្ហាចោទដែលទាមទារឱ្យមានការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត។
កម្ពុជាជាប្រទេសមួយនៃសមាជិកអាស៊ាន
ដែលត្រៀមខ្លួនក្នុងការធ្វើសមាហរណកម្មក្នុងតំបន់
ដូច្នេះហើយគុណភាពនៃវិស័យអប់រំត្រូវដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពខ្លួនដើម្បីដើរឱ្យទាន់បរិបទសេដ្ឋកិច្ចទីផ្សារផងដែរ។ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការមួយនេះ
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤
ក្នុងការរៀបចំកែសម្រួល និងឆ្លុះបញ្ចាំងឡើងវិញនូវវិស័យអាទិភាព៤
ដែលក្នុងនោះមានវិស័យអប់រំជាចតុកោណទី១ ផ្ដោតទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស
ដែលមានធាតុផ្សំចំនួន៤ គឺ(១)ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត
និងបច្ចេកវិទ្យា (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស
(៣)ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង(៤)ការពង្រឹងសមភាពយេនឌ័រ
និងការគាំពារសង្គម[2]។
សាលារៀនសាធារណៈនានាចាប់ពីបឋមសិក្សាដល់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា
មានតួនាទីសំខាន់ក្នុងការអនុវត្តគោលនរយោបាយរបស់ក្រសួងអប់រំ យុវជន
និងកីឡាលើការធានាគុណភាពអប់រំ។សមត្ថភាពរបស់នាយកសាលាលើការដឹកនាំគ្រប់គ្រង
និងត្រួតពិនិត្យតាមដាន និងវាយតម្លៃជាកត្តាសំខាន់ក្នុងការធានាគុណភាពអប់រំ។
សមត្ថភាពលោកគ្រូអ្នកគ្រូលើការដឹកនាំការរៀន និងបង្រៀន គំនិតច្នៃប្រឌិត
បង្កើតសម្ភារបង្រៀនថ្មីៗ កម្រឹតគុណវុឌ្ឍិ
និងការស្រាវជ្រាវវិធីសាស្រ្តបង្រៀនថ្មីនឹងជំរុញឱ្យមានការចាប់អារម្មណ៏ពីសិស្សានុសិស្សព្រមទាំងសហគមន៍ផងដែរ។លើសពីនេះទៀតការចូលរួមយ៉ាងសកម្មពីគណៈកម្មការទ្រទ្រងសាលារៀន
សមាគមន៍មាតាបិតាសិស្សលើការពិនិត្យតាមដាន
និងសង្កេតមើលលទ្ធផលសិក្សារបស់កូនចៅពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពនៃការដឹកនាំ។
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលការសិក្សាស្រាវជ្រាវអំពីការត្រួតពិនិត្យាតាមដាន
និងវាយតម្លៃលើបរិយាកាសសាលារៀន ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងការអប់រំនៅកម្រឹតមធ្យមសិក្សានេះ។លើសពីនេះទៅទៀតក្នុងការសិក្សានេះ
ក៏ជាឧបករណ៏ជំនួយសម្រាប់ធ្វើការកែលម្អគុណភាពអប់រំនៅក្របខ័ណ្ឌមួយនេះផងដែរ។
១.២.សំណួរស្រាវជ្រាវ
ក្នុងការសិក្សាស្រាវជ្រាវនេះមានបំណងឆ្លើយតបទៅនឹងសំណួរដូចខាងក្រោម៖
តើបរិយាកាសអប់រំនៅសាលាមធ្យមសិក្សាបឋមភូមិមានគុណភាពកម្រឹតណា?
១.៣.សម្មតិកម្ម
គុណភាពអប់រំនៅសាលាមធ្យមសិក្សាបឋមភូមិប្រឈមនិងកត្តាពីរគឺកត្តាបរិយាកាសសាលា
និង ប្រសិទ្ធភាពនៃការរៀន និងបង្រៀន
១.៤.គោលបំណងនៃការស្រាវជ្រាវ
១.គោលបំណងរួម
សិក្សាស្វែងយល់អំពីបរិយាកាសសាលារៀន និងប្រសិទ្ធភាពនៃការរៀន
និងបង្រៀនដែលជះឥទ្ធិពលលើលទ្ធផលសិក្សារបស់សិស្សនៅកម្រឹតមធ្យមសិក្សាបឋមភូមិ។
២.គោលបំណងជាក់លាក់
o
ស្វែងយល់ពីទំនាក់ទំនងនៃបរិយាកាសសាលារៀន និងគុណភាពអប់រំ
o
ស្វែងយល់ពីប្រសិទ្ធភាពនៃការរៀន និង បង្រៀន
o
ស្វែងយល់ពីកម្រឹតនៃការចូលរួមរបស់មាតាបិតាជាមួយនិងសាលារៀន
១.៥.សារះសំខាន់នៃការស្រាវជ្រាវ
ការស្រាវជ្រាវនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធផ្នែកអប់រំជាបឋមចំពោះអ្នកស្រាវជ្រាវខ្លួនឯងដើម្បីបំពេញលក្ខ័ណបញ្ចប់ការសិក្សាកម្រឹតបរិញ្ញាប័ត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យមានជ័យអមដោយការទទួលបានបទពិសោធន៍
និងចំណេះដឹងមួយច្បាស់លាស់ពាក់ព័ន្ធជំនាញធានាគុណភាពអប់រំ។រីឯចំពោះគណៈគ្រប់គ្រងសាលាវិញការសិក្សានេះបម្រើជាឧបករណ៍កែលម្អគុណភាពអប់រំនៅក្នុងសាលារៀនដែលគាត់កំពុងគ្រប់គ្រងដឹកនាំ។ការសិក្សាស្រាវជ្រាវនេះក៏អាចជួយដល់សហគមន៍
មាតាបិតាទទួលស្គាល់ពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំចំពោះកូនចៅបុត្រាបុត្រីរបស់ពួកគាត់ផងដែរ។ហើយអត្ថប្រយោជន៏ចុងក្រោយចំពោះអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយធ្វើជាឯកសារយោងមួយដ៏មានតម្លៃក្នុងការតម្រង់ផ្លូវពាក់ព័ន្ធនិងការធានាគុណភាពផ្នែកអប់រំ។
១.៦.ដែលកំណត់នៃការស្រាវជ្រាវ
ការសិក្សានេះនិងធ្វើឡើងនៅក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យនៅក្នុងសាលាអនុវិទ្យាល័យទឹកថ្លាក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំសិក្សា២០១៨-២០១៩។
ជំពួកទី២
សំយោគបណ្ណាល័យសាស្រ្ត
២.១.បរិយាកាសជុំវិញសាលារៀន
២.១.១ បរិស្ថានសាលារៀន
ពាក្យថាបរិយាកាសសាលារៀនពិតជាមានភាពស្មុកស្មាញពិបាកបកស្រាយ ហើយកត្តាពាក់ព័ន្ធជាច្រើនដូចជាសុវត្តិភាពផ្លូវកាយ
និងចិត្ត សំណងអគារ ទំនាក់ទំនងរវាងការរៀន និងបង្រៀន ទំនាក់ទំនងរវាងសិស្ស
និងគ្រូជាដើម។ បរិយាកាសទាំងក្នុង និងក្រៅថ្នាក់
ឬក្រៅសាលាបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្សមានរបង ក្លោងទ្វារ និងសំណង់អគារសិក្សារឹងមាំល្អ ផ្លូវស្អាត
ខ្វាត់ខ្វែងជាលក្ខណៈបេតុងភ្ជាប់ពីអគារមួយទៅអគារមួយទៀត មានទីធ្លាធំទូលាយ មានដើមឈើ
មានអនាម័យ បង់អង្គុយលេង មានធុងសម្រាម និងសួនច្បារតាម មុខអគារ និងមានដងទង់ជាតិ។
២.១.២ បរិស្ថានថ្នាក់រៀន
នៅក្នុងថ្នាក់រៀនមានសភាពស្អាតជានិច្ច
មានកង្ហាល់គ្រប់បន្ទប់ គ្មានភក់ជ្រាំ មានវាំងនន ថូផ្កា ធុងទឹក បាវវចនាជាតិ
ព្រះឆាយាល័ក្ខព្រះមហាក្សត្រ តារាងរដ្ឋបាលថ្នាក់ទាំង៩ សុភាសិត
រូបភាពផ្សេងៗពាក់ព័ន្ធនិងមុខវិជ្ជាសិក្សា រូបមន្ត និងស្នាដៃសិស្សជាដើម។[3]
២.១.៣ បរិយាកាសនៃការដឹកនាំគ្រប់គ្រង
Gerard Egan បានពិព័ណ៌នាថា”
លក្ខណៈគ្រប់គ្រងដែលមានបែបបទជាសកម្មភាព
និងការរៀបចំសំខាន់ៗទាំងអស់មិនទាន់ត្រូវបានគេកំណត់ ពិភាក្សា និងគ្រប់គ្រងបាននៅឡើយទេ”
តែផ្ទុយទៅវិញ John Sullivan បានជំទាស់ថា” រូបភាពនៃទម្រង់គ្រប់គ្រងនានា
គឺជាការពាក់ព័ន្ធនិងការយល់ដឹងអំពីលក្ខណៈពិសេសមួយចំនួននៃសាលារៀន។
តួនាទីនៃភាពជាអ្នកដឹកនាំរបស់ប្រធានគឺវាពាក់ព័ន្ធនិងគំលាតនៃបេសសកកម្ម
និងការអនុវត្តការងារ
ហើយនឹងលក្ខណៈបែបបទនៃអង្គភាព។ភាពជាអ្នកដឹកនាំគ្រប់គ្រងសាលារៀននឹងក្រើនរំលឹកពួកយើងឱ្យចូលរួមយ៉ាងប្រុងប្រយ័ត្នចំពោះចំណុចនៃការដឹកនាំ
ហើយនិងមធ្យោបាយដែលពាក់ព័ន្ធនិងការទំនាក់ទំនង និង
ការបញ្ចុះបញ្ជូលប្រកបដោយក្រមសីលធម៌។[4]
ជារួមការដឹកនាំគ្រប់គ្រងសាលារៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
នឹងនាំមកនូវតម្លៃ និងការចោលស្រមោលគ្រប់គ្រងល្អដល់អង្គភាព។
រដ្ឋបាលសាលារៀនអាចត្រូវបានផ្ដល់និយមន័យថាជាប្រព័ន្ធនៃការរៀបចំធនធានមនុស្ស
និងធនធានសម្ភារៈរួមទាំងសកម្មភាពដែលរៀបចំដើម្បីសម្រេចបាននូវគោលដៅអប់រំនៅកម្រឹតសិក្សាណាមួយ។នាយកសាលាត្រូវបានគេចាត់ទុកថាជាមន្រ្តីសំខាន់បំផុតក្នុងការអនុវត្តការងារជាប្រព័ន្ធនេះ។
គាត់ត្រូវប្រឹងឱ្យអស់ពីសមត្ថភាពអនុវត្តកិច្ចការរដ្ឋបាលល្អជាច្រើនដើម្បីសម្រេចបានគោលដៅ
និងវត្ថុបំណងដែលសាលារៀនមានបំណងចង់ឱ្យសម្រេចបាន។មន្រ្តីរដ្ឋបាលសាលារៀនអាចញាំងកិច្ចការរដ្ឋបាលឱ្យទទួលបានជោគជ័យ
និងមានប្រសិទ្ធដោយអនុវត្តតាមគោលការគ្រឹះសំខាន់ដូចខាងក្រោម៖
១.បង្កើតផែនការ
២.រៀបចំ និងបែងចែកផែនការ
៣.ណែនាំ និង ត្រួតពិនិត្យការងារ
៤.សម្របសម្រួល
៥.គ្រប់គ្រងផែនការ
ការសិក្សាស្រាវជ្រាវមួយទៀតបានរកឃើញអំពីទំនួលខុសត្រូវចំនួន២១ចំណុចចំពោះអ្នកដឹកនាំសាលារៀន[6] ។ទំនួលខុសត្រូវទាំងនោះរួមមាន
(១) ទទួលខុសត្រូវលើ ការបរាជ័យរបស់សាលា និងអោយតម្លៃលើស្នាដៃរបស់គ្រូ
សិស្សជាលក្ខណៈប្រព័ន្ធ និងយុត្តិធម៌ (Affirmation)
(២)
ទទួលខុសត្រូវលើបម្រែបម្រួលស្ថានការណ៏ដោយមានឆន្ទះផ្ដួចផ្ដើមការផ្លាស់ប្ដូរស្វែងរកមធ្យោបាយថ្មីល្អទោះជាត្រូវប្រឈមនឹងលទ្ធផលដែលមិនជាក់លាក់
និងត្រូវធ្វើការក្នុងជ្រុងមួយនៃការប្រគួតប្រជេងរបស់សាលាប្រឆាំងនឹងចំណុចកណ្ដាលនៃការប្រគួតប្រជេងរបស់សាលា
(Change
Agent)
(៣) ប្រើប្រាស់ការខិតខំធ្វើការ និង
លទ្ធផលជាភាពលម្អៀតក្នុងការផ្ដល់រង្វាន់ និងការទទួលស្គាល់
ឬប្រើប្រាស់ការអនុវត្តការងារជំទាស់នឹងភាពចាស់ជាងជាលក្ខណៈវិនិច្ឆ័យដំបូងក្នុងផ្ដល់រង្វាន់
និងការទទួលស្គាល់ ( Contingent Rewards )
(៤) ធ្វើខ្លួនជាបុគ្គលសាម័ញ្ញ
ឬផ្ដល់ភាពងាយស្រួលដោយបើកទូលាយក្នុងការទំនាក់ទំនងរវាងគ្រូ សិស្ស និងបុគ្គលិកផ្សេងៗ
( Communication
)
(៥) ផ្សព្វផ្សាយ
និងបង្កើតវប្បធម៌ក្នុងអង្គភាពដើម្បីរឹតចំណងមិត្តភាព ស្វែងយល់ពីសុខមាលភាពបុគ្គលិក
យល់ដឹងពីគោលបំណង និងចែករំលែកចក្ខុវិស័យរបស់អង្គភាព( Culture )
(៦) ការពារគ្រូពីការរំខានខាងក្នុង និងខាងក្រៅ
ព្រមទាំងក្នុងម៉ោងបង្រៀន( Discipline )
(៧) បត់បែន សម្របខ្លួនតាមរបៀបដឹកនាំ
និងស្ថានភាព ត្រូវបង្គាប់បញ្ជា ឬមិនបញ្ជាពេលដែលស្ថានភាពធ្វឱ្យមានភាពចាំបាច់
លើកទឹកចិត្តឱ្យបុគ្គលិកបញ្ចេញគំនិតផ្សេងៗ និងជំទាស់ប្រឆាំង
និងធ្វើឱ្យមានកកក្ដៅជាមួយវិធីដែលធ្វើឱ្យសម្រេចបាននូវការផ្លាស់ប្ដូរដ៏ធំធេង( Flexibility
)
(៨) កសាងគោលបំណងមូលដ្ឋានសម្រាប់កម្មវិធីសិក្សា
ការបង្រៀន ការវាយតម្លៃការអនុវត្តក្នុងសាលារៀន
និងគោលបំណងនៃការងារទូទៅនៃសាលាដោយមានក្ដីរំពឹងទុកខ្ពស់អំពីផលសម្រេចរបស់សិស្សានុសិស្ស(
Focus )
(៩) គ្រប់គ្រង ចែលរំលែក
និងចង្អុរបង្ហាញនូវជំនឿជាក់ដែលបង្ហាញយ៉ាងច្បាស់អំពីសាលារៀន ការរៀន និងបង្រៀន ( Ideas/ Beliefs )
(១០)
ផ្ដល់ឱកាសដល់បុគ្គលិកក្នុងការចូលរួមអភិវឌ្ឍគោលនយោបាយសាលារៀនដោយដាក់បញ្ជូលនូវធាតុចូលសំខាន់ៗ
និងប្រើប្រាស់ក្រុមជាការធ្វើសេចក្ដីសម្រេចចិត្ត( Input )
(១១) បង្ហាញ ប្រាប់ ជាបន្តបន្ទាប់
និងលើកទឹកចិត្តដល់ការពិភាក្សាជាប្រព័ន្ធ ដល់បុគ្កលិកនូវការស្រាវជ្រាវ
និងទ្រឹស្ដីថ្មីៗទំនើបអំពីការអប់រំនៅសាលា( Intellectual Stimulation )
(១២) ចូលរួមដោយផ្ទាល់ជាមួយលោកគ្រូ
អ្នកគ្រូក្នុងការជួយរចនាសកម្មភាពកម្មវិធីសិក្សា ជួយដោះស្រាយបញ្ហាវាយតម្លៃ
និងបញ្ហាបង្រៀន(Involvement
in Curriculum, Instruction, and Assessment)
(១៣)
គ្រប់គ្រងចំណេះពាក់ព័ន្ធនិងការអនុវត្តការបង្រៀន កម្មវិធីសិក្សា និងការវាយតម្លៃមានប្រសិទ្ធភាពឱ្យបានច្រើន
ព្រមទាំងផ្ដល់ការណែនាំផ្អែកលើគោលគំនិតអំពីការអនុវត្តថ្នាក់រៀនមានប្រសិទ្ធភាព (Knowledge of
curriculums , Instructions and Curriculums)
(១៤)
ធ្វើការត្រួតពិនិត្យតាមដាន និងវាយតម្លៃជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃការអនុវត្តន៍កម្មវិធីសិក្សា
ការបង្រៀន និងការវាយតម្លៃឱ្យដឹងពីផលប៉ះពាល់លើសេចក្ដីសម្រេចរបស់សិស្ស
( Monitoring/Evaluating
)
(១៥) បណ្ដុះគំនិត ឬញាំងគ្រូឱ្យហ៊ានសម្រេចរឿងរ៉ាវដែលមិនអាចទៅរួច
ជាកំលាំងជំរុញពីក្រោយគំនិតផ្តួចផ្ដើម លើកឡើងពីឥរិយាបថវិជ្ជមានសមត្ថភាពបុគ្គលិកដែលសម្រេចបានស្នាដៃធំធេង
មានតម្លៃ ឬសំខាន់ៗ( Optimizer )
(១៦) បង្កើតទំលាប់ការងារដោយរលូនដែលបុគ្គលិកយល់ និងធ្វើតាម ផ្ដល់
និងពង្រឹងរចនាសម្ព័ន្ធ វិន័យ និងនិតិវិធីច្បាស់លាស់ដល់បុគ្គលិក និង សិស្ស ( Order
)
(១៧) ធានាបានថាសាលារៀនអនុលោមទៅតាមបទបញ្ជាថ្នាក់រដ្ឋ និងស្រុក ជាអ្នកការពារ
គាំទ្ររបស់សាលារៀនជាមួយអាណាព្យបាលសិស្ស ការិយាល័យកណ្ដាល ក្រមប្រឹក្សា និងសហគមន៍(Outreach)
(១៨) យល់ដឹងពីផលវិបាកផ្ទាល់ខ្លួនរបស់បុគ្គលិក តម្រូវការបុគ្គលិក
ព្រឹត្តិការណ៍កើតឡើងក្នុងជីវិតបុគ្គលិក និងធានាបាននូវទំនាក់ទំនងល្អជាមួយបុគ្គលិក(Relationship)
(១៩) ធានាបានថាគ្រូមានឧបករណ៏
សម្ភារឧបទេសជាចាំបាច់ និងឱកាសអភិវឌ្ឍសមត្ថភាពបុគ្គលិកដើម្បីពង្រឹងការបង្រៀន(Resources)
(២០) គិតទុកមុនឱ្យបានត្រឹមត្រូវនូវបញ្ហាដែលនិងកើតមានពីមួយថ្ងៃទៅមួយថ្ងៃ
ដឹងពីក្រុម និងទំនាក់ទំនងក្រៅផ្លូវការរវាងបុគ្គលិក
ដឹងពីបញ្ហាដែលមិនបង្ហាញចេញមកក្រៅតែអាចឈានដល់ការបង្កជម្លោះ(Situational
Awareness)
(២១)
បង្កើតការចុះមើលថ្នាក់រៀនជាប្រចាំ និងជាប្រព័ន្ធ និងទំនាក់ទំនងសិស្ស គ្រូ
និងឪពុកម្ដាយសិស្សជាទៀងទាត់ (Visibility)
ជារួមប្រសិទ្ធភាពសាលារៀនមានទំនាក់ទំនងដោយផ្ទាល់ទៅនិងថ្នាក់ដឹកនាំសមត្ថភាពនាយកសាលាក្នុងការជ្រើសរើសកិច្ចការដែលត្រឹមត្រូវប្រកបដោយភាពឆ្លាតវៃដើម្បីធ្វើឱ្យប្រសើរឡើងនូវផលសម្រេច
និងការសិក្សារបស់សិស្ស។
២.២ ប្រសិទ្ធភាពនៃការរៀន
និងបង្រៀន
២.២.១ ការសិក្សារបស់សិស្សប្រកបដោយគុណភាព
១.ភាពទៀងទាត់នៃការសិក្សា
សិស្សដែលដឹងខ្លួនជាមុន
និងត្រៀមសិក្សានៅសាលារៀនជារៀងរាល់ថ្ងៃ ទទួលបាននូវឱកាសនៃការសិក្សាជាច្រើនដែលបានផ្ដល់ជូន។វត្តមានរបស់សិស្សគឺជាការរួមចំណែកក្នុងធនធានសាលារៀនផងដែរ
ព្រោះថាថវិកាទ្រទ្រងសាលារៀនទទួលបានពីចំនួនសិស្ស
ពេលសិស្សអវត្តមានញឹកញាប់ធ្វើឱ្យពួកគេនឿយណាយក្នុងការសិក្សា និងឈានដល់ការបោះបង់ការសិក្សា
ហើយកាលណាចំនួនសិស្សចេះតែថយពីមួយឆ្នាំទៅមួយឆ្នាំថវិកាទ្រទ្រង់សាលារៀនក៏កាត់បន្ថយផងដែរ។លើសពីនេះទៀតសិស្សដែលមករៀនមិនទាន់ម៉ោង
ឬគេចវេសពិសាលានឹងបណ្ដាលឱ្យការសិក្សាខ្សោយ ឬអាចពាក់ព័ន្ធអំពើពាលា
និងឧក្រិតកម្មផ្សេងៗ។[7]
២.អាហាររូបត្ថម្ភ
អនាម័យ
សុវត្តិភាពចំណីអាហារ ពេលវេលសម្រាក់របស់សិស្សានុសិស្សជះឥទ្ធិពលដល់សុខភាពផ្លូវកាយ
និងចិត្ត ព្រមទាំងលទ្ធផលនៃការសិក្សារៀនសូត្រ របស់ពួកគេផងដែរ។
គោលនយោបាយសុខមាលភាពសាលារៀន ពិតជាជះឥទ្ធិពលលើបរិស្ថានចំណីអាហារ និង
ឥរិយាបថនៃរបបអាហារ។ការសិក្សាមួយបានរកឃើញថា សិស្សមធ្យមសិក្សាបរិភោគ ទឹកដោះគោ បន្លែ
និងផ្លែឈើច្រើនសម្រាប់អាហារថ្ងៃត្រង់[8]
៣.ការស្វ័យសិក្សា
ស្វ័យសិក្សា
គឺជាវិធីសាស្រ្តសិក្សាដោយផ្អែកលើបញ្ហាតាមបែបសិស្សមជ្ឈមណ្ឌល។
ដើម្បីអភិវឌ្ឍការយល់ដឹងស៊ីជម្រៅបន្ទាប់ពីការចង្អុរបង្ហាញរបស់លោកគ្រូអ្នកគ្រូ
ការសិក្សាដោយខ្លួនឯងឬជាក្រុមនិងជួយអ្នកសិក្សាអាចស្វែងរកដំណោះស្រាយទៅបញ្ហាសិក្សាតាមរយះការស្រាវជ្រាវ
និងពិភាក្សា។ ការសិក្សាដដែលនេះបានបង្ហាញពីសារៈសំខាន់នៃស្វ័យសិក្សាចំនួនពីរ គឺ
១.សិស្សមានអារម្មណ៏ថាខ្លួនឯងមានបន្ទុក
និងមានឥទ្ធិពលជាក់ស្ដែងលើស្ថានភាពសិក្សារបស់ពួកគេ
ដែលសំខាន់សម្រាប់ពួកគេក្នុងការចង់ទទួលខុសត្រូវ។
២.អារម្មណ៏នៃការទទួលបន្ទុក់បានផ្សារផ្ជាប់និងការយល់ដឹងពីតម្រូវការនៃបរិបទសិក្សា
បទពិសោធន៍នៃការគ្រប់គ្រង និងទទួលបានការផ្ដល់ព័ត៌មានត្រឡប់[9]
៤.ចិត្តសាស្រ្តសង្គម
សិស្សជាធម្មតាមិនរៀនតែម្នាក់ឯងនោះទេ
ផ្ទុយទៅវិញពួកគេចង់សិក្សាជាលក្ខណៈសហការជាមួយគ្រូរបស់ពួកគេ មិត្តភក្កិ និងការជំរុញលើកទឹកចិត្តពីអាណាព្យាបាល។ការរំជួលចិតអាសម្រួល
ឬបង្អាក់សមរភូមិសិក្សារបស់ពួកគេ ក្របសីលធម៌ការងារ ការតាំងចិត្ត និង
ភាពជោគជ័យនៅសាលារៀនទាំងស្រុង ព្រោះថាដំណើរការនៃអារម្មណ៏
និងទំនាក់ទំនងមិត្តភាពជះឥទ្ធិពលលើរៀ
បដែលសិស្សរៀន
និងអ្វីដែលសិស្សរៀន។[10]
២.២.២ កត្តាកម្មវិធីសិក្សា
កម្មវិធីសិក្សាចំណេះទូទៅ
និងបច្ចេកទេស
ü សមត្ថភាពភាសាខ្មែរ
និងភាសាបរទេសលើបំណិនទាំង៤ឱ្យបានច្បាស់លាស់
ü ចំណេះដឹងគណិតវិទ្យា
វិទ្យាសាស្រ្ត កុំព្យូទ័រសម្រាប់មូលដ្ឋានក្នុងការបន្តការសិក្សាបន្តបន្ទាប់
ü បំណិនសិល្បៈ
សុខភាព កីឡាសោភ័ណភាព នវានុវត្តន៍ និងពលរដ្ឋគំរូ
ü យល់ដឹងពីការបំពេញកាតព្វកិច្ច
និងការប្រើប្រាស់សិទ្ធពលរដ្ឋដែលមានការទទួលខុសត្រូវ
ü ស្មារតី
ស្រលាញ់ការពារ និងកសាងជាតិមាតុភូមិ និងពូជសាសន៍
២.២.៣ កត្តាគ្រូ
ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងបរិបទសកលភាវូបនីយកម្ម
ក្រសួង អប់រំ យុវជន និងកីឡាបានបង្កើតគោលនយោបាយអភិវឌ្ឍ និងគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ
ក្នុងនោះគោលនយោបាយស្ដីពីគ្រូបង្រៀនត្រូវបង្កើតឡើងជាអាទិភាព។ការអប់រំនៅមូលដ្ឋានមានគុណភាព
ត្រូវពឹងផ្អែកលើសមត្ថភាពរបស់បុគ្កលិកសិក្សាជាគ្រូបង្រៀន។គោលនយោបាយស្ដីពីគ្រូបង្រៀននេះនឹងធានាឱ្យគ្រូបង្រៀនមានចំណេះដឹង
ជំនាញ សីលធម៌
និងសមត្ថភាពអនុវត្តជំនាញវិជ្ជាជីវៈតាមរយះការបណ្ដុះបណ្ដាលមុនពេលបំពេញការងារ
និងក្នុងពេលបំពេញការងារ។គោលនយោបាយនេះកំណត់បាននូវយុទ្ធសាស្រ្ត៩ចំណុចដូចខាងក្រោម៖[12]
១.ទាក់ទាញអ្នកមានសមត្ថភាពឱ្យចូលធ្វើគ្រូ
២.កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន
៣.រៀបចំប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀន
៤.ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈគ្រូបង្រៀន
៥.លើកទឹកចិត្ត និងរក្សាទុកគ្រូបង្រៀន
៦.ពង្រឹងភាពជាអ្នកដឹកនាំសាលារៀនរបស់នាយកសាលា
៧.ពង្រឹងប្រព័ន្ធត្រួតពិនិត្យតាមដាន
និងវាយតម្លៃ
៨.កំណត់ស្ដង់ដាប្រព័ន្ធបណ្ដុះបណ្ដាលគ្រូបង្រៀន
៩.ធ្វើសនិទានកម្មគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានសិក្សា
២.២.៤ កត្តាអាណាព្យាបាល
មាតាបិតា
ឬអាណាព្យាបាលសិស្ស និង សហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យតាមដាន និង
វាយតម្លៃលើលទ្ធផលសិក្សារបស់សិស្ស
២.២.៤.១ សិទ្ធ
និងការយល់ដឹងរបស់មាតាបិតាសិស្ស
·
តើគ្រូបង្រៀននោះ បានបំពេញតាមលក្ខណៈវិនិច្ឆ័យលើគុណសម្បត្តិ
និងអាជ្ញាប័ណ្ណរបស់រដ្ឋ សម្រាប់កម្រឹតថ្នាក់
និងមុខវិជ្ជានានាដែលគ្រូបានបង្រៀនដែរឬទេ។
·
តើគ្រូបង្រៀនកំពុងបង្រៀនតាមស្ថានភាពអាសន្ន ឬបណ្ដោះអាសន្ន ដែលមានការលើកលែងចំពោះគុណសម្បត្តិ
ឬការផ្ដល់អាជ្ញាប័ណ្ណពីរដ្ឋដែរឬយ៉ាងណា?
·
មុខជំនាញបរិញ្ញាបត្ររបស់គ្រូបង្រៀន
និងវីញ្ញាបនបត្របញ្ចប់ការសិក្សា ឬសញ្ញាបត្រផ្សេងៗ ដែលគ្រូបង្រៀននោះកាន់
ហើយនិងមុខវិជ្ជានៃវិញ្ញាបនបត្រ ឬសញ្ញាបត្រ
·
ថាតើកុមារត្រូវផ្ដល់ឱ្យនូវសេវាដោយគ្រូជំនួយ ប្រសិនបើមាន
និងគុណសម្បត្តិរបស់ពួកគេ
២.២.៤.២
ចូលរួមគាំទ្រការសិក្សារបស់កូនលោកអ្នក
·
ការចូលរួមចាប់ផ្ដើមដោយការដឹងអំពីអ្វីដែលកូនរបស់អ្នកគួរតែសិក្សា។
នៅពេលលោកអ្នកដឹងអំពីអ្វីជាការរំពឹងទុក
និងមានទំនាក់ទំនងយ៉ាងទៀតទាត់ជាមួយនឹងគ្រួបង្រៀននោះ។ លោកអ្នកអាចជួយត្រួតពិនិត្យ និងគាំទ្រដល់ការរីកចម្រើនរបស់កូន
ហើយស្វែងរកជំនួយបន្ថែមតាមតម្រូវការ។
·
ចូលរួមកម្មវិធីរាត្រីវិលត្រឡប់មកសាលារៀនវិញ
·
ចូលរួមសន្និសិទ្ធមាតាបិតា-គ្រូបង្រៀន
·
និយាយជាមួយគ្រូបង្រៀនឱ្យបានទៀងទាត់
·
និយាយជាមួយកូនលោកអ្នកឱ្យបានញឹកញាប់
·
ធ្វើទស្សនកិច្ចសាលារៀន
·
តស៊ូមតិដើម្បីកែលម្អសាលារៀន
·
ស្មគ្រចិត្តជួយធ្វើកិច្ចការនៅក្នុងសាលារៀនកូនរបស់លោកអ្នក
២.២.៤.៣ ការទទួលខុសត្រូវរបស់មាតាបិតាក្នុងការយកកូនមកដាក់
និងទទួល
ពួកគេចេញពីសាលារៀនវិញ
·
ត្រូវទទួលខុសត្រូវដឹកជញ្ជូនកូនដោយសុវត្តិភាពទាំងទៅទាំងមក
·
មើលថែកូនក្នុងអំឡុងមុនពេល និងក្រោយពេលរៀន
·
ទទួលយកនូវឯកសារពាក់ព័ន្ធនិងកំណត់ត្រាសិស្សតាមច្បាប់
វិន័យសាលា
·
ទទួលខុសត្រូវលើការពិនិត្យ
និងចារលើសៀវភោតាមដានការសិក្សារបស់កូន
២.២.៤.៤.លក្ខណៈក្នុងការជួយកូនឱ្យរៀនបានល្អនៅសាលារៀន
·
គ្រប់គ្រងពេលវេលារបស់កូន
·
រៀបចំឯកសារឱ្យមានរបៀប
·
ជ្រើសរើសកម្រឹតសៀវភៅសម្រាប់កូន
·
បង្រៀនកូនឱ្យចេះប្រើប្រាសវចនានុក្រម
·
រកដៃគូររៀនសូត្រសម្រាប់កូន
២.២.៤.៥.របៀបជួយធ្វើគេហកិច្ចរបស់កូនលោកអ្នក
·
ផ្ដល់កន្លែងស្ងាត់ឱ្យកូនលោកអ្នកធ្វើគេហកិច្ចដែលគ្រូដាក់ឱ្យជារៀងរាល់ថ្ងៃ
·
បង្កើតទំលាប់ធ្វើគេហកិច្ចតាមម៉ោង កាលវិភាគត្រឹមត្រូវ
·
ពិនិត្យមើលកិច្ចការដែលកូនលោកអ្នកធ្វើពីដើមដល់ចប់
·
កត់ត្រាបញ្ហាដែលកើតមាននៅក្នុងគេហកិច្ចនឹងផ្ញើជូនគ្រូទទួលបន្ទុក
២.២.៤.៦ គន្លឹះក្នុងការយល់ដឹងអំពីកូន
·
រកឱ្យឃើញពីចំណុចខ្លាំង និងចំណុចខ្សោយនៃមុខវិជ្ជារបស់កូន
រួចធ្វើការកែលម្អ
·
ស្វែងយល់ពីដំណេករបស់កូន
·
បញ្ហានៃភាពទៀតទាត់ និង មិនទៀងទាត់របស់កូន
·
ទំនាក់ទំនងរវាងការដាក់កិច្ចការផ្ទះ
និងការកែកិច្ចការរបស់គ្រូ
·
ស្វែងយល់ពីវិធីសាស្រ្តធ្វើតេស្ដរីកចម្រើនការសិក្សារបស់កូន
និងវិធីសាស្រ្តវាយតម្លៃការសិក្សា
·
កំណត់អាទិភាពលើវិស័យដែលត្រូវជួយកូន
·
សិក្សាពីភាពស៊ីគ្នារវាងកម្រឹតថ្នាក់ និងសមត្ថភាពកូន
·
ស្គាល់ប្រភេទមិត្តភក្កិរបស់កូន
២.២.៤.៧ គាំទ្រ
និងចូលរួមរៀបចំសម្ភារបរិក្ខាលាងសម្អាតដៃ និងដុសសម្អាត
ធ្មេញព្រមទាំងប្រដាប់ដាក់ច្រាស់ដុសធ្មេញ
·
ចូលរួមដោះស្រាយដើម្បីឱ្យសាលារៀនមានទឹកប្រើប្រាស់គ្រប់គ្រាន់
សម្រាប់សកម្មភាពអនាម័យ
·
ផ្សព្វផ្សាយ និងរកការគាំទ្រពីអ្នកដឹកនាំសាសនា
និងផ្នែកពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោងនៅសាលារៀន
·
ចូលរួមកិច្ចប្រជុំតាមការគោរពអញ្ជើញរបស់គណៈគ្រប់គ្រងសាលារៀន
ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោង និងដោះស្រាយបញ្ហាប្រឈមនានា
·
ធ្វើជាគម្រូ ដោយលាងសម្អាតដៃ និងដុសធ្មេញ ព្រមទាំងរំឭកដល់សមាជិកគ្រួសារឱ្យដុសសម្អាតធ្មេញ
ជាពិសេសមុនពេលចូលរគេង
·
ធានាថាមានសាប៊ូ ច្រាស់ដុសធ្មេញ
និងថ្នាំដុសធ្មេញសម្រាប់ប្រើប្រាស់នៅផ្ទះគ្រប់គ្រាន់ដើម្បីបង្កលក្ខណៈឱ្យសមាជិកគ្រួសារទាំងអស់ជាពិសេសកូនតូចធំធាត់ប្រកបដោយសុខភាពល្អ។[14]
ជំពួកទី៣
វិធីសាស្រ្តក្នុងការស្រាវជ្រាវ
៣.១
ទីតាំងនៃការស្រាវជ្រាវ
សាលារៀនអនុវិទ្យាល័យទឹកថ្លាត្រូវបានជ្រើសរើសជាទីតាំងស្រាវជ្រាវ
ព្រោះ
Ø សាលារៀនអនុវិទ្យាល័យទឹកថ្លាជាគ្រឹះស្ថានអប់រំរដ្ឋដែលស្ថិតនៅក្នុងទីប្រជុំជន
និង មានសាលាបឋមសិក្សាចំណុះចំនួន៤
Ø មានចំនួនសិស្សទាំងពីរភេទគ្រប់គ្រាន់សម្រាប់ធ្វើការស្រាវជ្រាវ
Ø ត្រូវបានជ្រើសរើសជាសាលារៀនស្អាតក្នុងផែនការរបស់ក្រសួងរយះពេល៣ឆ្នាំ
Ø មានបុគ្គលិកបង្រៀនច្រើនជាងសាលាអនុវិទ្យាល័យនានាក្នុងក្រុង
រូបភាពទី១
ផែនទីសាលារៀនអនុវិទ្យាល័យ ទឹកថ្លា
៣.២
ប្លង់ស្រាវជ្រាវ
៣.៣.១ ទំហំគំរូប៉ាន់
វិធីសាស្ត្រ Quota
Sampling ត្រូវបានយកមកប្រើប្រាស់ដើម្បីកំណត់ទំហំសំណាកសម្រាប់ ឆ្លើយនឹងកម្រងសំណួរចំនួន
២០០ នាក់។
តារាងទី១
ទីតាំងស្រាវជ្រាវ
|
អ្នកចូលរួម
|
មុខងារឬតួនាទី
|
ចំនួនគំរូប៉ាន់ត្រូវសម្ភាសន៍
|
សាលារៀនអនុវិទ្យាល័យ
ទឹកថ្លា
|
ថ្នាក់ទី៧
|
សិស្ស
|
៤០នាក់ ស្រី ២០ នាក់
|
ថ្នាក់ទី៨
|
សិស្ស
|
៤០នាក់ ស្រី ២០ នាក់
|
|
ថ្នាក់ទី៩
|
សិស្ស
|
៤០នាក់ ស្រី ២០ នាក់
|
|
លោកគ្រូអ្នកគ្រូ
|
បង្រៀន+គណៈគ្រប់គ្រងសាលារៀន
|
៤០នាក់ ស្រី ២០ នាក់
|
|
អ្នកពាក់ព័ន្ធផ្សេងៗ
|
មាតាបិតាសិស្ស
|
៤០នាក់ ស្រី ២០ នាក់
|
|
សរុប
|
២០០ នាក់ ស្រី១០០នាក់
|
៣.៣.២ វិធីសាស្រ្តជ្រើសរើសគំរូប៉ាន់
ដោយសារតែមិនដឹងចំនួនសំនុំសាកលច្បាស់លាស់
ព្រោះមានការពិបាកក្នុងការស្នើរសុំទិន្នន័យ
ពីជំនាញផ្សេងៗ
ដូចនេះការជ្រើសរើសសំណាកសម្ភាសន៍ត្រូវបានធ្វើឡើងតាមវិធីសាស្រ្ត ២គឺ Quota Sampling (Non-Probability) ក្នុងការជ្រើសរើសសំណាក ចំនួន ២០០ នាក់
ដែលជាសិស្សានុសិស្សសិក្សានៅក្នុងសាលារៀនអនុវិទ្យាល័យទឹកថ្លា
លោកគ្រូអ្នកគ្រូបម្រើការនៅក្នុងសាលារៀន
និងអាណាព្យាបាលសិស្សនៅក្នុងសង្កាត់ទឹកថ្លា
ចំនែកឯ Stratified Sampling (Probability) វិញ ត្រូវបានយកមកប្រើក្នុងការបែងចែក
យកចំនួនប្រុសស្រីស្មើគ្នាជាលក្ខណៈសមាមាត្រដែលត្រូវឆ្លើយសំណួរដោយខ្លួនឯង។
៣.៤
ឧបករណ៏ក្នុងការស្រាវជ្រាវ
ដើម្បីទទួលបានព័ត៌មានជាក់លាក់ក្នុងការស្រាវជ្រាវនេះ
យើងប្រើប្រាស់ឧបករណ៍កម្រងសំណួរធានាគុណភាពកម្រឹតមធ្យមសិក្សារបស់នាយកដ្ឋានធានាគុណភាព។
សំណួរស្រាវជ្រាវគឺត្រូវបានបង្កើតឡើងជាទម្រង់សំណួរបើក និងទម្រង់សំណួរបិទសម្រាប់អ្នកចូលរួមផ្ដល់ចម្លើយ
នៅអនុវិទ្យាល័យទឹកថ្លា ក្រុងសិរីសោភ័ណ។ សំណួរស្រាវជ្រាវនេះនឹងត្រូវរៀបចំឡើងដោយចែកទៅតាមផ្នែកសំខាន់ៗដូចខាងក្រោម៖
ផ្នែកទី១៖ ស្ថានភាពទូទៅរបស់អ្នកចូលររួម
·
អាយុ
·
ភេទ
·
មុខរបរ
·
កម្រឹតវប្បធម៌ទូទៅ
ផ្នែកទី២៖ បរិយាកាសសាលារៀន
·
បរិស្ថានជុំវិញសាលារៀន
·
បរិស្ថានថ្នាក់រៀន
·
បរិយាកាសដឹកនាំគ្រប់គ្រង
ផ្នែកទី៣៖ ប្រសិទ្ធភាពនៃការរៀន
និងបង្រៀន
·
កត្តាសិស្ស
·
កត្តាកម្មវិធីសិក្សា
·
កត្តាគ្រូ
·
កត្តាចូលរួមរបស់អាណាព្យាបាល
៣.៥
ភាពជាក់លាក់ និងត្រឹមត្រូវនៃកម្រងសំណួរ
ប្រើប្រាស់ក្របខណ្ឌត្រួតពិនិត្យតាមដាន
និងវាយតម្លៃសាលាមធ្យមសិក្សាធនធានរបសនាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន
និងកីឡាឆ្នាំ២០១៨។សូចនាករបែងចែកជាទម្រង់ដូចខាងក្រោម៖
៣.៥.១ ទម្រង់ស្វ័យវាយតម្លៃសាលារៀន
ទម្រង់នេះ គឺសម្រាប់នាយកសាលារៀនដែលជាអធិការកិច្ចអចិន្រ្តៃយ៍
ធ្វើការវាយតម្លៃមេត្រីភាពសាលារៀនរបស់គាត់។នាយកសាលារៀនប្រើឯកសារនេះសម្រាប់ជាជំនួយក្នុងការកំណត់សកម្មភាពដែលអាចយកមកអនុវត្តដើម្បីសម្រេចវត្ថុបំណងក្នុងផែនការអភិវឌ្ឍន៍សាលារៀន
៣.៥.២ ទម្រង់ស្វ័យវាយតម្លៃថ្នាក់រៀន
ស្វ័យវាយតម្លៃថ្នាក់រៀនជាឯកសារសម្រាប់នាយកសាលារៀន
ក៏ដូចជាប្រធានក្រុមបច្ចេកទេសធ្វើអធិការកិច្ចគ្រូបង្រៀន
និងសម្រាប់គ្រូបង្រៀនធ្វើការវាយតម្លៃសកម្មភាព និងលទ្ធផលនៃការបង្រៀនដោយខ្លួនឯង។
៣.៥.៣ ទម្រង់ស្ទាប់ស្ទង់មតិយោបល់ មាតាបិតាសិស្ស/សហគមន៏
ទម្រង់នេះគម្បីបំពេញដោយគណៈកម្មការទ្រទ្រងសាលារៀន
ឬក្រុមប្រឹក្សាឃុំ សង្កាត់៣.៥.៤ ទម្រង់ស្ទាបស្ទង់យោបល់សិស្ស
៣.៦
វិធីសាស្រ្តវិភាគទិន្នន័យ
៣.៦.១
វិភាគទិន្នន័យបរិមាណវិស័យ
ទិន្នន័យដែលបានមកពីការធ្វើសម្ភាសន៍ តាមកម្រងសំណួរដែលបានធ្វើការស្រាវជ្រាវ
គឺត្រូវបានចុះកូដ មុនពេលវាយបញ្ចូលទៅក្នុង MsExcel និង SPSS ជំនាន់ទី២២ ។
ទិន្នន័យនេះត្រូវបានវិភាគដោយប្រើកម្មវិធី MsExcel និង SPSS ។
ការវិភាគត្រូវបានធ្វើឡើងក្នុងការពណ៌នានូវ អថេរស្ថិតិក្នុងតារាង និងតារាងខ្វែង (Crosstabs) ត្រូវបានយកមកប្រើប្រាស់ និងវិធីតេស្តសិ្ថតិ មួយចំនួនទៀតរួមមាន
៖
·
មធ្យម (Mean)
·
ភាគរយ (Percentage)
·
តារាងប្រេកង់ (Frequency)
·
អតិបរិមា (Maximum) និង អប្បបរិមា (Minimum)
·
ក្រាហ្វិក (Graph)
៣.៦.២
វិភាគទិន្នន័យគុណភាពវិស័យ
ទិន្នន័យដែលប្រមូលបាន នឹងត្រូវយកទៅសំយោគបញ្ចូលគ្នា
ហើយទាញចេញមកដើម្បីធ្វើការបញ្ជាក់ ឬបង្ហាញ អំពីស្ថានភាព និងលទ្ធផលដែលចេញពីទិន្នន័យបរិមាណ។ ហើយទិន្នន័យនេះនឹងត្រូវបានប្រើតាមវិធីសាស្ត្រ Rang SWOT និង Quotation ។
·
Rang ប្រើសម្រាប់ចាត់ចំណាត់ថ្នាក់
·
SWOT ប្រើសម្រាប់វិភាគទៅលើកត្តាខាងក្នុង និងកត្តាខាងក្រៅ
·
Qoutation ប្រើសម្រាប់ស្រង់យកពាក្យសម្តីសំខាន់ៗរបស់អ្នកផ្តល់បទសម្ភាសន៍។
·
EFA: Exploratory Factor Analysis
៣.៧
រយះពេលនៃការសិក្សាស្រាវជ្រាវ
ខាងក្រោមជាតារាងពេលវេលានៃការអនុវត្តការងារស្រាវជ្រាវគិតជាសប្ដាហ៍ស្មើនឹងរយះពេល៣ខែ
កិច្ចការត្រអនុវត្ត
បញ្ចប់ការសរសរនិក្ខេបបទត្រឹមរយះពេល៣ខែ
|
ការងារត្រូវអនុវត្តតាមសប្ដាហ៍នីមួយៗ
|
|||||||||||
១
|
២
|
៣
|
៤
|
៥
|
៦
|
៧
|
៨
|
៩
|
១០
|
១១
|
១២
|
|
សរសេរគម្រោងស្រាវជ្រាវ
|
|
|
|
|
|
|
|
|
|
|
|
|
រំលឹកទ្រឹស្ដី
|
|
|
|
|
|
|
|
|
|
|
|
|
រៀបចំសំណួរ
|
|
|
|
|
|
|
|
|
|
|
|
|
ប្រមូលទិន្នន័យ
|
|
|
|
|
|
|
|
|
|
|
|
|
វិភាគទិន្នន័យ
|
|
|
|
|
|
|
|
|
|
|
|
|
របាយការណ៍ចុងក្រោយ
|
|
|
|
|
|
|
|
|
|
|
|
|
[1]
ចក្ខុវិស័យវិស័យអប់រំឆ្នាំ ២០៣០
[2]
សៀវភៅផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល
ដំណាក់កាលទី៤ និតិកាលទី៦។
[3] ក្រសួងអប់រំ
យុវជន និង កីឡា៖ សៀវភៅក្របខណ្ឌពិនិត្យតាមដាន និង វាយតម្លៃសាលាមធ្យមសិក្សាធនធាន
ទំ.៦ ,ខែធ្នូ ឆ្នាំ២០១៨
[4] John Sullivan, Leading Value and casting shadow: Moral
Dimensions of school leadership,September 1997
[5] Babatope Kolade Oyewole , Reposition Secondary School
Adminstration for Quality assurance in Ekiti State,Nigera,2013
[8] (
W.Cullen et.all, The Impact of Texas Public School Nutrition policy on
Students’ Food sectection and Sales in Texas 2004)
[9] (
Charlotte Silen and Lars Uhlin,Self-directed learning – a learning issue for
students and faculty,2008)
[10] (A
Durlak et all,The impact of enhancing students’ social and emotional learning :
A meta analysis of school-based universal interventions,2011)
[11] ក្រសួងអប់រំ
យុវជន និងកីឡា,សៀវភៅក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃសាលាមធ្យមសិក្សាធនធាន,ខែធ្នូ
២០១៨
[12]
ក្រសួងអប់រំ យុវជន និង កីឡា,សៀវភៅគោលនយោបាយស្ដីពីគ្រូបង្រៀន,ថ្ងៃទី២៧
ខែ ឧសភា ឆ្នាំ ២០១៣
No comments:
Post a Comment