Tuesday, July 28, 2020

Digital Technology

                                                         

ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ក្នុងនាមជាអ្នកអប់រំ តើគួរមានធាតុផ្សំជាមូលដ្ឋានសម្រាប់កសាងចំណេះដឹងសិស្សអ្វីខ្លះ? សូមពន្យល់ឱ្យបានក្បោះក្បាយ។


ការវិវត្តនៃការអប់រំគឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងនូវខឿនសេដ្ឋកិច្ច​ចាប់តាំងពីសេដ្ឋកិច្ចខ្នាតតូចរហូតដល់សេដ្ឋកិច្ចខ្នាតធំ។ការអប់រំជួយផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ទាំងកាយសម្បទា សតិស្មារតី ចំណេះដឹង និងទំនាក់ទំនងសង្គម ដូច្នេះហើយអ្នកអប់រំត្រូវដើរតួរយ៉ាងសំខាន់ក្នុងការរចនាកែច្នៃមនុស្សឱ្យឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនិងតម្រូវការទីផ្សាក្នុងតំបន់ និងពិភពលោក។ក្នុងនាមខ្ញុំជាអ្នកអប់រំម្នាក់ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល យើងមានធាតុផ្សំជាមូលដ្ឋានចំនួនបីសម្រាប់កសាងចំណេះដឹងសិស្ស។តើចំណេះដឹងទាំងបីនោះមានអ្វីខ្លះ? ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅយើងត្រូវសិក្សាលើពាក្យគន្លឹះមួយចំនួនដូចខាងក្រោមៈ
សេដ្ឋកិច្ចគឺជាការសិក្សារបៀបដែលបុគ្គល ក្រុមគ្រួសារ សង្គមចេះលៃលកប្រើប្រាស់នូវធនធានដែលមាននៅក្នុងការផលិតចេញជាផលិតផល និងបង្កើនសេវាកម្មផ្សេងៗដើម្បីបំពេញនូវសេចក្ដីត្រូវការឥតព្រំដែនរបស់មនុស្ស[1]
សេដ្ឋកិច្ចឌីជីថលគឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្លាស់ប្ដូរគំរូធ្វើជំនួញ និងផ្ដល់នូវប្រាក់ចំណូលថ្មី រួមទាំងឱកាសបង្កើតតម្លៃថ្មី។វាជាដំណើរការឆ្ពោះទៅរកការធ្វើជំនួញបែបឌីជីថល។ ដូច្នេះហើយក្នុងនាមជាអ្នកអប់រំម្នាក់ ត្រូវមានសមត្ថភាពបីយ៉ាងសម្រាប់ជាមូលដ្ឋានក្នុងការកសាងចំណេះដឹងរបស់សិស្ស(១)សមត្ថភាពមូលដ្ឋានគ្រឹះចំណេះដឹង (២)មូលដ្ឋានគ្រឹះផ្នែកជំនាញបច្ចេកវិទ្យា និងព័ត៌មានវិទ្យា (៣) មូលដ្ឋានគ្រឹះនៃជំនាញសិក្សាស្រាវជ្រាវ។
ជំនាញផ្នែកទន់ត្រូវបានគេគិតថាជាផ្នែកជោគជ័យមួយនៃជីវិតអ្នកសិក្សាទាំងបទដ្ឋានសង្គម និងទីផ្សារការងារ។ យោងតាមទិសដៅនៃការអប់រំនៅសតវត្យទី២១ ជំនាញផ្នែកទន់ និងផ្នែករឹងត្រូវបញ្ជូលក្នុងកម្មវិធីសិក្សាចាប់ពីកម្រឹតទាប រហូតដល់ឧត្តមសិក្សា។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៥ បានបង្ហាញថា សិស្សានុសិស្សត្រូវមានសមត្ថភាពមូលដ្ឋានបីជាចម្បងដើម្បីទទួលបាននូវភាពជោគជ័យហើយចំណេះដឹងទាំងនោះរួមមាន៖ សមត្ថភាពមូលដ្ឋានក្នុងការសរសេរស អាន សមត្ថភាពផ្នែកបច្ចេកវិទ្យា និងព័ត៌មានវិទ្យា សមត្ថភាពខាងហិរញ្ញវត្ថុ ចំណេះដឹងខាងសីលធម៌ ពលរដ្ឋ និងវប្បធម៌ និងសមត្ថភាពលើលេខនិព័ន្ធ។​សមត្ថភាពក្នុងការគិតស៊ីជម្រៅ សមត្ថភាពក្នុងការច្នៃប្រឌិត និងបង្កើតថ្មី សមត្ថភាពក្នុងការទំនាក់ទំនង និងសហប្រតិបត្តិការរវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិជាដើម។​ចំណុចទីបីគឺជាគុណភាពនៃបុគ្គលិកលក្ខណៈបុគ្គល គឺជាការសំដៅលើភាពអំណត់ និងការតស៊ូអត់ធ្មត់ សមត្ថភាពក្នុងការចេះសម្របខ្លួន និងបត់បែនតាមកាលៈទេសៈ ការចង់ចេះចង់ដឹង និង គំនិតផ្ដួចផ្ដើម សមត្ថភាពក្នុងការដឹកនាំ និងចំណេះដឹងខាងវប្បធម៌ និងសង្គម។[2]
មូលដ្ឋានគ្រឹះទី២គឺជាចំណេះដឹងខាងបច្ចេកវិទ្យា និង ព័ត៌មានវិទ្យា​  ត្រូវបានរាប់បញ្ជូលទាំងការប្រើប្រាស់សម្ភារៈឌីជីថលគ្រប់ប្រភេទ។ ការអប់រំគឺជាការផ្លាស់ប្ដូរ ហើយបច្ចេកវិទ្យាឌីជីថលគឺនៅគ្រប់ទីកន្លែង ពួកវាប៉ះពាល់ពីអ្វីដែលសិស្សរៀន ទីកន្លែង របៀប និងមូលហេតុដែលសិស្សរៀនផងដែ[3]  បុគ្គលិកសិក្សាអាចមានអារម្មណ៏ថាពួកគេមិនមានការត្រួតត្រាគ្រប់គ្រាន់លើបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធដើម្បីសម្រេចបានលទ្ធផលដ៏ជោគជ័យនោះទេ។ បំណិនពីប្រភេទត្រូវបានទាមទារឱ្យបញ្ជូលក្នុងកម្មវិធីសិក្សាជាចាំបាច់ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបំណិនទាំងពីរនោះរួមមាន(១)ជំនាញឌីជីថល ជាជំនាញបច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ឧ.ការប្រើប្រាស់ម៉ាស៊ីនថតឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ ការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមជាដើម។(២)ជំនាញក្នុងការរុករកបែបឌីជីថល វាជាបណ្ដុំជំនាញដែលជួយឱ្យទទួលបានជោគជ័យក្នុងបច្ចេកទេសឌីជីថល។ឧ.ការស្វែងរកព័ត៌មាន និងផ្ដល់អាទិភាពព័ត៌មាន វាយតម្លៃគុណភាពនៃភាពជឿជាក់បាននៃព័ត៌មាន។ជំនាញនេះក៏រួមបញ្ជូលទាំងជំនាញផ្នែកទន់ផងដែរ។[4]
ចំណុចទី៣ដែលត្រូវបានគេចាត់ទុក្ខថាជាធាតុផ្សំដែលនោះគឺការបង្កើតកម្មវិធីសិក្សាលើកិច្ចការសិក្សាស្រាវជ្រាវ និងការពិសោធន៏។ ផ្អែកលើដំណើរទស្សនៈកិច្ចសិក្សាផ្លូវក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៏សិក្សានៅប្រទេសម៉ាឡេស៊ីរយះពេឡ១០ យើងសង្កេតឃើញថាប្រព័ន្ធអប់រំម៉ាឡេស៊ីបានដាក់កម្មវិធីសិក្សាស្រាវជ្រាវ និងការពិសោធន៍ជាអាទិភាពដើម្បីនាំអ្នកសិក្សាក្លាយជាសហគ្រិនភាពទោះបីជាការសិក្សាត្រូវបានបញ្ចប់ត្រឹមតែកម្រឹតមធ្យមសិក្សាក៏ដោយ។
សរុបសេចក្ដីមក ធាតុផ្សំមូលដ្ឋានចំនួនបីសំខាន់បំផុតដើម្បីធ្វើឱ្យសិស្សានុសិស្សជំនាញក្រោយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ ធាតុផ្សំទាំងបីនោះរួមមាន ចំណេះដឹងមូលដ្ឋានគ្នុងការសរសេរ អាន និងលេខនិព័ន្ធ ជំនាញផ្នែករឹង និងទន់ សមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ។យើងអាចទសទាយបានថាការអប់រំនាពេលអនាគតដែលគេហៅថាការសិក្សានាសត្តវត្យទី២១ និងរៀបចំកម្មវិធីសិក្សាដើម្បីបង្កើតធនធានមនុស្សចេះបង្កើតថ្មី មិនមែនត្រូវតែចេះប្រើប្រាស់ឧបករណ៏ដែលបង្កើតរួចនោះទេ។



[1] សៀវភៅសេដ្ឋកិច្ចវិទ្យា ថ្នាក់ទី១១ បោះពុម្ភឆ្នាំ២០១៦ ទំ.១១
[2] New Vision for Education , Unlocking the Potential of Technology (2015)
[3] DIGITAL TECHNOLOGY, Safe and responsible use in schools  (2015)
[4] Digital Learning: Education and skills in digital age Sarah Grand-Clement, (2017)

No comments: